adverise with khmeread Child%e2%80%99s room

គន្លឹះក្នុងការតុបតែងបន្ទប់កូនរបស់អ្នក

មិនថាផ្នែកសេសសល់នៃផ្ទះរបស់អ្នកមើលទៅយ៉ាងណានោះទេ បន្ទប់កូនរបស់អ្នកគួរតែបំពាក់នូវអ្វីដែលគួរឲ្យរំភើបរីករាយតាមរបៀបផ្សេងៗ និងហេតុផលផ្សេងៗ។ ជាការពិត អ្នកពិតជាចង់ណាស់ឲ្យកូនរបស់អ្នករស់នៅក្នុងបន្ទប់ដ៏មានផាសុកភាពមួយ។ កូនៗនឹងមិនសប្បាយចិត្តទេជាមួយនឹងពណ៌ធម្មតាៗពេក ជញ្ជាំងទទេរស្អាត និងភ្លើងដ៏គួរឲ្យធុញទ្រាន់ ដូច្នេះវាជាការងាររបស់អ្នកដែលត្រូវពិនិត្យមើលថាតើគួរតុបតែងបន្ទប់ពួកគេយ៉ាងណា ដែលមិនត្រឹមតែត្រូវចិត្តពួកគេប៉ុណ្ណោះទេ តែថែមទាំងបំពេញនូវចំណាប់អារម្មណ៍ និងតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេថែមទៀត។ រឿងនេះអាចជាគម្រោងដ៏សប្បាយរីករាយមួយសម្រាប់ឲ្យអ្នកចាប់ផ្តើមក្នុងការងារតុបតែងបន្ទប់ជាមួយកូនៗរបស់អ្នក!

១- ចាប់ផ្តើមជាមួយនឹងផ្ទាំងរូបភាព
តើក្មេងណាទៅដែលមិនចូលចិត្តផ្ទាំងរូបភាព? ត្រូវពិនិត្យមើលថាតើកូនអ្នកចូលចិត្តរូបតុក្កតា រូបស៊ូពើហេរ៉ូ រូបព្រះនាងព្រិលស ឬរូបឡានប្រណាំង នៅពេលអ្នកបង្កើតបន្ទប់ ដែលកូនៗនឹងចំណាយពេលភាគច្រើនស្ថិតនៅក្នុងនោះ។ យករូបទាំងនោះបិតតាមកន្លែងដែលអ្នកយល់ថាល្អ ហើយគួរតែប្តូររូបរាល់ពីរឬបីឆ្នាំម្តង ព្រោះក្មេងៗឆាប់ធុញទ្រាន់នឹងរូបភាពទាំងអស់នោះណាស់។ 

២- បិតកាត Poster 
មិនថាផ្ទាំងរូបភាពក្នុងបន្ទប់របស់អ្នកជារូបអ្វីនោះទេ អ្នកនឹងអាចរកកាត Poster រាប់រយនៅលើអនឡាញដើម្បីបិតឲ្យស៊ីនឹងរូបភាពទាំងនោះ។ បើកូនរបស់អ្នកចូលចិត្តមើលរឿង Star Wars អ៊ីចឹងអ្នកអាចទិញកាត Poster រូបតួអង្គក្នុងរឿងនេះមកបិតលើជញ្ជាំងសម្រាប់ពួកគេ។ តែត្រូវចាំថា មិនត្រូវបិតត្រពីសត្រពាសនោះទេ ត្រូវរកកន្លែងប្រមូលផ្តុំមួយសម្រាប់ Poster ទាំងនោះ។ 

៣- បង្កើនពន្លឺក្នុងបន្ទប់
បើអ្នកចង់ឲ្យកូនអ្នកមើលឃើញរូបភាព និងកាត Poster ទាំងនោះបានច្បាស់ល្អ អ្នកគួរប្តូរអំពូលចាស់ដ៏គួរឲ្យធុញទ្រាន់ចេញ រួចដំឡើងអំពូលដែលអាចជះពន្លឺបានពេញបន្ទប់។ បើអាច អ្នកក៏គួរដាក់អំពូលលើតុមួយសម្រាប់កូនអ្នកផងដែរ។ 

៤- ធ្វើឲ្យបន្ទប់នោះក្លាយជាបន្ទប់ក្នុងក្តីសុបិនរបស់កូនៗ
ដូចបាននិយាយពីខាងលើអ៊ីចឹង ក្មេងៗឆាប់ធុញទ្រាន់នឹងរូបភាពក្នុងបន្ទប់ណាស់។ វាក៏ដូចគ្នានឹងការបង្កើតបន្ទប់ដែរ គឺថាអ្នកត្រូវតែដឹងថាកូនរបស់អ្នកចូលចិត្តអ្វី និងចង់បានអ្វីឲ្យច្បាស់លាស់ ព្រោះជួនកាលពេលអ្នកបង្កើតបន្ទប់នោះហើយ កូនរបស់អ្នកនឹងមិនប្រាកដថាពេញចិត្តទាំងស្រុងនោះទេ។ ប្រសិនបើអ៊ីចឹងមែន ការខិតខំរបស់អ្នកនឹងក្លាយជាឥតន័យ និងខាតពេលឥតប្រយោជន៍ជាមិនខាន៕  

 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread

មតិយោបល់