adverise with khmeread 13940904 271894199858367 2106532430 n

ចាប់បាន​ចោរឆក់​ម្នាក់​....​តែ​មន្ត្រី​អាវុធហត្ថ​ម្នាក់​របួស​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទា​ប់ពី​បានធ្វើ​សកម្មភាព​ឆក់យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​នៅ​ចំណុច​ផ្លូវ​២០០ កែង​មុនី​វង្ស មុខ​ហាង​តា​យ​តា​យ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ កើតឡើង​ថ្ងៃទី​០៧ សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ និង​១០​នាទី​យប់ ហើយ​មន្ត្រី​អាវុធហត្ថ​ម្នាក់​រងរបួស​ចូល​ពេទ្យ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ក្រោយ​បានទទួល​ដំណឹង​ភ្លាម កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ដេញតាម​រហូតដល់​ចំណុច​ផ្លូវ ៨០ កែង​៦៥ សង្កាត់​ស្រះចក ហើយ​បាន​កៀរ​ម៉ូតូ​ជនសង្ស័យ​ឱ្យ​ដួល និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​នៅនឹងកន្លែង ហើយ​បក្សពួក​ម្នាក់ទៀត​បានរ​ត់​គេចខ្លួន​។​

    រីឯ​កាបូប​ជនសង្ស័យ​ត្រូវបាន​ដកហូត និង​បាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ ក្នុងនោះ​លុយ​៤០​ម៉ឺន​រៀល និង​ឯកសារ​មួយចំនួន។

    ប៉ុន្តែ​ជា​អកុសល ក្នុងពេល​កំពុងបើក​ប្រដេញ​នោះ កម្លាំង​ល្បាត​ខណ្ឌដូនពេញ​ម្នាក់​ក៏បាន​ដួល​ម៉ូតូ រងរបួស​ជើង​ស្តាំ និង​ដៃ​ខាងឆ្វេង​កំពុង​សំរាក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

adverise with khmeread

មតិយោបល់