adverise with khmeread Death copy

តារា​សំណាង​ទាំង ៦ ដួង​នេះ​ប៊ិះ​ស្លាប់​អំឡុង​អាជីព​របស់ខ្លួន តែ​បែរជា​រាសី​ខ្ពស់​ជួយ​ឱ្យ​ល្បី​ដល់​សព្វថ្ងៃ​

    ​តារា​ល្បីៗ​មកពី​ជុំវិញ​ពិភពលោក​ទាំងអស់នេះ​ត្រូវបាន​គេ​ស្គាល់​ទូទៅ និង​មនុស្ស​ភាគច្រើន​គិតថា​ពួកគេ​មានសំណាង​ដែល​ក្លាយជា​តារា​ល្បី ប៉ុន្ដែ​ការពិត​គឺ ពួកគេ​គ្រាន់​សំណាង​បាន​រស់រានមានជីវិត​ដោយសារ​ឈុត​គ្រោះថ្នាក់​ទៅវិញ​ទេ​។​

​    ​វេ​ប​សាយ Acidcow បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​តារា​ល្បីៗ ដែល​ប៊ិះ​នឹង​ស្លាប់ទៅ​ហើយដោយ​សារ​ថត​ក្នុង​ឈុត​គ្រោះថ្នាក់​។​

​    ​១. លោក Mark Wahlber ប៊ិះ​នឹង​បាត់បង់​ជីវិត​ទៅហើយ​ក្នុង​រឿង Flight 11 ដោយ​កំហុស​បច្ចេកទេស​បើក​យន្តហោះ ខណៈពេល​នោះ​គាត់​មាន​ពេល​សម្រេចចិត្ត​តែ ១ នាទី​ប៉ុណ្ណោះ​។ ចុងក្រោយ​គាត់​ក៏បាន​សម្រេច​ចុះចត​យន្តហោះ​កន្លែង​ណាមួយ​ដើម្បី​គេច​ឱ្យ​ផុតពី​សេចក្ដីស្លាប់​។​

​    ​២. Michael J. Fox ប៊ិះ​នឹង​ស្លាប់​ក្នុង​រឿង Future 3 ក្នុង​ឈុត​ព្យួរ​ក​។ វា​ស្ដែង​ពេក​ហើយ នៅពេលដែល​គាត់​ត្រូវបាន​ចងក​រួច គ្មាន​នរណា​ដឹងថា​គាត់​មិនបាន​ដកដង្ហើម​អស់​រយៈពេល ៣០ វិនាទី​ទេ មុនពេល​ពួកគេ​កាត់​ខ្សែ​ទម្លាក់​គាត់​ចុះក្រោម​។​

​    ​៣. នាង Charlize Theron ជា​ម្ចាស់​ពាន Oscar ក្នុង​រឿង Aeon Flux ប៊ិះ​នឹង​ស្លាប់​ដោយ​ឈុត​វាយតប​គ្នា​។ នាង​ប៊ិះ​នឹង​បាក់ឆ្អឹង​ក​ដោយសារ​ដៃគូ​សម្ដែង​ធាក់​នាង ពេលនោះ​នាង​របួស​ធ្ងន់ធ្ងរ​ណាស់​។​

​    ​៤. Joaquin Phonix គាត់​មាន​ឧបទ្ទវហេតុ​ក្រឡាប់​រថយន្ត​ជាច្រើន​ជុំ និង​ជាប់​ក្នុង​រថយន្ត​នោះ ប៉ុន្ដែ​សំណាងល្អ​គាត់​មិន​ស្លាប់​។​

​    ​៥. នាង Anne Hathaway បាន​ហែល​ទឹក​នៅ​កោះ Hawaii ខណៈ​រលក​ធំ​បកបោក​នាង ធ្វើឱ្យ​នាង​មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន​។ នាង​ក៏បាន​ស្រែកហៅ​គេ​ឱ្យជួយ​នៅពេលនោះ​។​

​    ​៦. លោក Seth macFarlane គ្រោង​ទៅ Los Angeles លើ​ជើងហោះហើរ American Airlines Flight 11 ។ ប៉ុន្ដែ​សំណាងល្អ​គាត់​ធ្វើឱ្យ​យឺត​ពេល ដូច្នេះ​ត្រូវ​រង់ចាំ​ជើងហោះហើរ​បន្ទា​ប់​។ បន្ទាប់មកទៀត​គាត់​ក៏បាន​ឮដំណឹង​ថា​ជើង​ហោះ American Airlines Flight 11 ហោះ​បុក​អាគារ​ភ្លោះ World Trade Center៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់