adverise with khmeread 13957611 271899593191161 333230055 n

ប្រើ​កាំភ្លើង​គំរាម​បាញ់ ​​​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ជាប់​ខ្នោះ​

    ត្បូងឃ្មុំ ៖ ប៉ូលិស​ក​រិ​យា​ល័យ​កម្រិត​ស្រាល ​ខេត្ត​ត្បូងឃ្មុំ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​នៅ​ថ្ងៃទី​០៨ ​សីហា ​ឆ្នាំ២០១៦ ​បន្ទាប់ពី​ឃាត់ខ្លួន​ក្នង​ករណី​យក​កាំភ្លើងខ្លី​គំរាម​បាញ់សម្លាប់​និង​បំ​ផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​អ្នកដទៃ​រួចមក។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​លី លាង​ហេង ភេទ​ប្រុស អាយុ៣២ឆ្នាំ​ត្រូវបាន​ឃាត់​ក្នុង​បទល្មើស​ជាក់ស្តែង​គំរាម​ដោយ​អាវុធ K៥៤ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​កើតហេតុ​ថ្ងៃទី០៦ ​សីហា​ ឆ្នាំ២០១៦កន្លងទៅនេះ។​

    បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុតាង​ព្រមទាំង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ ​ដើម្បី​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់