adverise with khmeread Unnamed %282%29

ខែកក្ក​ដា​អាវុធហត្ថ​រាជធានី​បង្ក្រាប​គ្រឿងញៀន​បាន​២២​លើក​ឃាត់​ជនសង្ស័យ​៦៤​នាក់​

    ភ្នំពេញ ៖ យោងតាម​របាយការណ៍​ប្រចាំខែ​របស់​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​គិត​ក្នុង​ខែកក្កដា  ​ឆ្នាំ​២០១៦​កន្លងទៅនេះ បានឱ្យដឹង​នា​ព្រឹក​ថ្ងៃទី​៨​ សីហា​នេះ​ថា កម្លាំង​អាវុធហត្ថ​រាជធានី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​២២​លើក​ឃាត់​មនុស្ស​៦៤​នាក់ ​(​ស្រី​៥​នាក់​) ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​។​

    របាយការណ៍​បន្តថា ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​គ្រឿ​ញៀន ​ខាងលើ​នោះ​សមត្ថកិច្ច​អាវុធហត្ថ​បាន​ដកហូត​ថ្នាំញៀន​ម្សៅ​ពណ៌​ស​ថ្លា​១៩៦​កញ្ចប់​តូច ​(​ស្មើ​២៧៥,៥៤​ក្រាម​)​ និងម្សៅ​ពណ៌​ស​១​កញ្ចប់​,​ កញ្ឆា​២​កញ្ចប់​, ​ម្សៅ​ព​ណ៌ក្រហម​២​ដង​ស្មើ​១២៧.០១​ក្រាម,​ ថ្នាំ​គ្រាប់​គ្រប់​៦៥.៥​គ្រាប់, ​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​៧​គ្រឿង,​ ​រថយន្ត​១​គ្រឿង, ​កាំភ្លើងខ្លី​២​ដើម​, ​ប្រាក់​ខ្មែរ​១៤៦០០០​រៀល​, ប្រាក់​អាមេរិក​២៥៥​ដុល្លារ​, ទូរស័ព្ទ​២១​គ្រឿង​ និង​ម៉ូតូ​១៦​គ្រឿង ​(​បានប្រគល់​ជូន​ម្ចាស់​ដើម​វិញ​បាន​១៥​គ្រឿង​ ១​គ្រឿងទៀតបញ្ជូន​តុលាការ​),​ ខ្សែក​១,​ ដាវ​៤, ​កន្ត្រៃ​១,​ ប្រដាប់​កិន​គ្រឿងញៀន​១​ប្រដាប់​កាច់​សោរ​ម៉ូតូ​១​កូន​ថង់​ប្លា​ស្ទីក​តូចៗ​និង​សម្ភារៈ​ជក់​មួយចំនួនទៀត។​

    របាយការណ៍​ដដែល​បានបញ្ជាក់​បន្ថែមទៀតថា ការបង្ក្រាប​ខាងលើនេះ​បែង​ចែកជា​៣​ផ្នែក​គឺ​១-​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​១១​លើក​ឃាត់ខ្លួន​១៩​នាក់​(​ស្រី​៤​នាក់​), ២-​រក្សាទុក​គ្រឿងញៀន​១​លើក​ម្នាក់​ប្រុស ​និង​៣-​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​១០​លើក​ឃាត់​មនុស្ស​៣៩​នាក់​និង​ស​ម្រួ​ស​ឱ្យប្រើ​ប្រាស់​៥​នាក់​(​ស្រី​ម្នាក់​)​។​

    សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៦៣​នាក់​(​ស្រី​៦​នាក់​)​បញ្ជូនទៅ​តុលាការ​,​ បញ្ជូនទៅ​មណ្ឌល​ឱកាស​ខ្ញុំ​ម្នាក់​ប្រុស​នៅ​ខេត្តបន្ទាយមានជ័យ​ម្នាក់​៕


 

adverise with khmeread

មតិយោបល់