%e1%9f%a2

ម៉ូតូនិងម៉ូតូបុកគ្នារបួសធ្ងន់ស្រាល៣នាក់នៅតាខ្មៅ

       កណ្តាល ៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​កើតឡើង​នៅ​ថ្ងៃទី​២​មករា ឆ្នាំ ២០១៦ វេលា​ម៉ោង​៩​និង​១០​នាទី​ចំណុច​ខាងមុខ​ពិ​ពណ៍​អចិន្ត្រៃយ៍ តាម​បណ្តោយ ផ្លូវជាតិ​លេខ​21A ភូមិ​តាខ្មៅ​សង្កាត់​តាខ្មៅ​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៣​នាក់ ។​
     ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្ក​ឡើ​ង ដោយ​ម៉ូតូ​ស្កុប​ពី​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​1AC-3342 អ្នក​បើក បរ​ឈ្មោះ​សេង  ថ​មមី  ភេទ​ប្រុស អាយុ​១៥​ឆ្នាំ  មាន​ទីលំនៅ ភូមិ​ព្រែក​កាត់  សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ​(​មិន​ពាក់មួក​សុវត្ថិភាព  និង​គ្មាន​កញ្ចក់​មើល​ក្រោយ​) បេ​ី​កបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង រួច​បត់​ឆ្វេង​ទៅ​លិច​។​
    មកដល់​ចំណុច​កើ​ត​ហេតុ​ខាង​លើបាន​បុក​ជាមួយ​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1S-3655  អ្នក​បើកបរ​ឈ្មោះ​ដោក  ស៊ិន​លី ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​រងរបួស​ស្រាល​បងប្អូន​ដឹក​យកទៅ​ពេទ្យ​ដោយ​ខ្លួនឯង (​ពាក់មួក​សុវត្ថិភាព​និង​មាន​កញ្ចក់​មើល​ក្រោយ​ត្រឹមត្រូវ​)​។​
    ចំណែក​អ្នក​រួម​ដំណើ​រ​ពីក្រោយ ម៉ូតូ​ស្កុប​ពី ឈ្មោះ​សៀវ  សុភ័ក្ត្រ​រាជ ភេទ ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​២​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ​រង របួសធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​។​ចំណែក​មធ្យោបាយ​ទាំងពីរ យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​តាខ្មៅ​បណ្តោះអាសន្ន​៕​

មតិយោបល់