adverise with khmeread 1

សាហាវ​ណាស់! ម៉ូតូ​បុក​ស្លាប់​ទាំង​មនុស្ស ងាប់​ទាំង​សត្វ​ក្របី មិនដឹង​ជា​បើក​លឿន​ប៉ុណ្ណា​ទេ​...?

​    មណ្ឌល​គី​រី​ ៖ បុរស​ម្នាក់​ជា​ម៉​រ​ដំរី​បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ខណៈដែល​បុរស​ម្នាក់នេះ បាន​ជិះ​ម៉ូតូ​មិនមាន​ការប្រុងប្រយ័ត្ន​បាន​ទៅបុក​ជាមួយ​សត្វ​ក្របី​មួយ​ក្បាល​បណ្តាល​ឱ្យស្លាប់​ទាំង​មនុស្ស​ងាប់​ទាំង​ក្របី កាលពី​វេលា​ម៉ោង​០៨​ និង​១០​នាទី​យប់​ថ្ងៃទី​៧ ​ខែសីហា​នេះ នៅលើ​ដងផ្លូវ​ជាតិ​លេខ​76A ចម្ងាយ​ប្រមាណ​ជា​១០​ម៉ែត្រ​ពីមុខ​សាលាសង្កាត់រ​មនា ស្ថិតនៅ​ក្នុងភូមិ​ពូ​លុង សង្កាត់រ​មនា ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

​    បើតាម​អ្នក​ដែល​បានឃើញ​ហេតុ​ការ​នេះ​បានឱ្យដឹងថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​ក្នុង​ទី​រួម​ខេត្ត​តាម​ដងផ្លូវ​ជាតិ​លេខ76A​ សំដៅ​ទៅផ្ទះ​របស់ខ្លួន តែ​មកដល់​កន្លែងកើតហេតុ បាន​ទៅបុក​ជាមួយ​ក្របី​មួយ​ក្បាល​លឺ​ខ្លាំង​ដូច​រន្ទះ ក៏​នាំគ្នា​ងើប​ពី​ដំនេក​មក​មើល ក៏​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​ស្តេ​ក​ស្តឹង​តែម្តង។​

​    ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ទៅដល់​កន្លែងកើតហេតុ បានឃើញ​ជនរងគ្រោះ​ដេកស្លាប់​បាត​បង់ជីវិត​ទៅហើយ ក៏បាន​ទំនាក់ទំនង​ទៅខាង​គ្រួសារ​ជនរងគ្រោះ ពេល​គ្រួសារ​ជនរងគ្រោះ​មក​ឃើញ​ដូច​ឆ្នេះ ហើយ​មិន​អស់ចិត្ត គ្រួសារ​ជនរងគ្រោះ​បាន​នាំយក​សព​ជនរងគ្រោះ​មក​មន្ទីរពេទ្យក្រុង​សែន​មនោ​រម្យ ដើម្បីឱ្យអស់ចិត្ត​។​

​    លោក ពេជ្រ សុធា​រី មេ​ប៉ុស្តិ៍​សង្កាត់រ​មនា​បាន​បន្ត​អោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ចិន ហាប ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​ជា​ជនជាតិ​ព្នង មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ មានមុខរ​បរជា​អ្នក​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​តាម​ដំរី ដោយសារ​ផ្ទះ​របស់​ជនរងគ្រោះ​មាន​ចិញ្ចឹមសត្វ​ដំរី​។​

    ​បច្ចុប្បន​សព​ជនរងគ្រោះ ត្រូវបាន​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

មតិយោបល់