adverise with khmeread 36f7312100000578 3727882 image a 17 1470571320632

បំភ័ន្ត​ភ្នែក​ទេ​ដឹង Jurgen Klopp មាន​ដល់​ទៅ​ពីរ​នាក់​?

​    ​ប្រិយមិត្ត​របស់​ហង្ស​ក្រហម Liverpool ត្រូវតែ​បាន​ញី​ភ្នែក​របស់​ពួកគេ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ខណៈដែល​ពួកគេ​បាន​លត់​ម្ចាស់​ជើងឯក​អេ​ស្ប៉ា​ញ Barcelona បួន​គ្រាប់​ផុយៗ​ក្នុង​ដំណើរ​ប្រជែង​ពាន​មិត្តភាព​អន្តរជាតិ International Champions Cup មុន​ពេលដែល​ពួកគេ​សម្លឹង​ទៅ​មើល​កៅអី​បម្រុង​របស់​ពួកគេ ហើយ​ឃើញ Jurgen Klopp កំពុង​អង្គុយ​នៅ​ពីមុខ Jurgen Klopp ម្នាក់ទៀត​។​

​    ​គ្រូបង្វឹក​កាយសម្បទា​ថ្មី​របស់​ក្លឹប​គឺ​លោក Andreas Kornmayer បាន​អង្គុយ​ក្នុង​តំបន់​មួយ​ដ៏​ល្អឥតខ្ចោះ​នៅ​ពីក្រោយ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់ Klopp នៅឯ​ទឹកដី Wembley ហើយ​អ្នក​ទាំងពីរ​ត្រូវគេ​ថត​ជាប់​មើលទៅ​ស្រដៀង​គ្នា​។ 

​    ​លោក Kornmayer បាន​ផ្ទេរ​មក​ទឹកដី Anfield ពី Bayern Munich ក្នុង​ទីផ្សារ​រដូវក្តៅ​នេះ ហើយ​ត្រូវ​បំពេញការងារ​ដ៏​មមាញឹក​ជាមួយ​កូនក្រុម​របស់ Klopp ខណៈដែល Liverpool បានរៀបចំ​សម្រាប់​ការប្រកួត​បើកឆាក​លី​ក​កំពូល​អង់គ្លេស Premier League ដ៏​មាន​សារៈសំខាន់​របស់​ពួកគេ​ក្នុងជំនួប​ជាមួយ​កាំភ្លើង​ធំ Arsenal នៅលើ​ទឹកដី Emirates នៅ​សប្តាហ៍​ក្រោយនេះ​។​

​    ​រូបភាព​របស់​អ្នក​ទាំងពីរ​ឥឡូវនេះ​ត្រូវ​ប្រិយមិត្ត Liverpool ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម​៕

ប្រភព​៖ dailymail

adverise with khmeread

មតិយោបល់