adverise with khmeread Unnamed %282%29

សមត្ថកិច្ច ប៉ុស្ដិ៍​ឃុំរ​កាព​ប្រាំ ឃាត់​ជនសង្ស័យ កាច់​សោរ​ម៉ូតូ បាន​២​នាក់​

    ​ត្បូងឃ្មុំ​ ៖​ ឃាត់​ជនសង្ស័យ កាច់​សោរ​ម៉ូតូ បាន​២​នាក់​ នៅ​ថ្ងៃទី០៨ ​ខែសីហា ឆ្នាំ២០១៦ វេលា​ម៉ោង៧ និង៣៥នាទី នៅ​ចំណុច ផ្សារ​ត្រពាំង​ឬ​ស្សី ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល រដ្ឋបាលរ​កាព​ប្រាំ។

    ប៉ូលិសបាននិយាយថា មុខសញ្ញា​សង្ស័យ០២នាក់ដែលបានឃាត់ខ្លួនមាន៖ ទី១-​ឈ្មោះ ញី​ប ខា ភេទ​ប្រុស អាយុ៣១ឆ្នាំ នៅ​ភូមិ​មុខ​ភ្នំ ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និងទី២-​ឈ្មោះ យ៉ុ​ន ហេង ភេទ​ប្រុស អាយុ២២ឆ្នាំ​នៅ​ភូមិ​មុខ​ភ្នំ ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។

    ប៉ូលិសបានដកហូត ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ផលិត​ឆ្នាំ២០១៥ ចំនួន០១គ្រឿង, ប្រដាប់ កាច់​សោរ​ម៉ូតូ០១សម្រាប់ធ្វើសកម្មភាព។ ហើយក្នុងខណៈពេលដែល ​ជនសង្ស័យ​ប៉ុនប៉ងលួច​កាច់​សោរកម៉ូតូ​ប្រជាពលរដ្ឋ នៅ​ផ្សារត្រពាំង​ឬ​ស្សី ឃុំរ​កាព​ប្រាំ ក៏ត្រូវឃាត់ខ្លួនបានភ្លាមៗតែម្ដង​។ 

    ​បច្ចុប្បន្ន​ជន សង្ស័យ​ទាំង​០២នាក់ត្រូវបានសមត្ថកិច្ច​ជំនាញនគរបាល ស្រុក​ត្បូងឃ្មុំ កំពុងធ្វើការ​សាកសួរ កសាង​សំណុំ រឿង​បញ្ជូនទៅ តុលាការ​វិនិច្ឆ័យ​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់