adverise with khmeread 13941035 271928036521650 223075321 n

កញ្ចាស់​នេះ​ខូច​ម៉េះ! យក​ទូរស័ព្ទ​លួច​ថត​កូនក្រមុំ​គេ​កំពុង​ងូតទឹក​ក្នុង​បន្ទប់​

    ក្រចេះ ៖ ជនសង្ស័យ​ម្នាក់​មាន​វ័យ​៦៦​ឆ្នាំ ត្រូវ​ប៉ូលិស​ក្រុង​ក្រចេះ ឃាត់ខ្លួន​ជនពាក់​ព​ន្ធ័​ករណី​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព នៃ​បុគ្គល​ដោយ​លួច​ថតរូប​ភាព​ក្នុង បន្ទប់ទឹក​នៅផ្ទះ​ជួល ក្នុងភូមិ​វត្ត សង្កាត់​ក្រចេះ ក្រុង​-​ខេត្តក្រចេះ​កាលពី​វេលា​ម៉ោង​៩​កន្លះ​ព្រឹក​ ថ្ងៃទី​៨​ សីហា ​ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ អ៊ឹ​ង ភិន​ណា​រ៉ា ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ទីលំនៅ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញហើយ​ស្នាក់នៅ​ផ្ទះជួល​ខាងលើ បាន​យក​ទូរស័ព្ទដៃ​លួច​ថតរូប​ភាព​ជនរងគ្រោះ​កំពុង​នៅក្នុង​បន្ទប់ទឹក ៣​នាក់ ៖១-​ឈ្មោះ ហ​.​ស​.​ម​. ភេទ​ស្រី អាយុ​១៧​ឆ្នាំ​, ២-​ឈ្មោះ រ​.​ព​. ភេទ​ស្រី អាយុ​១៦​ឆ្នាំ និង​៣- ឈ្មោះ ក​. ស​.​ល​.​ភេទ​ស្រី អាយុ​១៦​ឆ្នាំ ទាំងបី​នាក់​មាន​ទីលំនៅ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ស្នាក់នៅ​ផ្ទះជួល​ខាងលើ​។​

    ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ក្រុង​ក្រចេះ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់