adverise with khmeread 13933136 271934756520978 1534356117 n

"​នាងរ​ត់រក​អ្នក​...​មី​ខាតលក្ខណ៍រ​ត់រក​អា​កំបាក់​អ​ន្សា​រ​...​" ប្តី​ប្រពន្ធ​២​នាក់​ចេះ​រកគ្នា​ឃើញ

    ពោធិ៍សាត់ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្ម​កម្រិត​ស្រាល​ខេត្តពោធិ៍សាត់ ​បាន​ឃាត់​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ដែល​ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​បំពុល​ឆ្កែ លួច​យក​ម៉ូ​​តូ​ពី​ខេត្ត​ពោ​ធិ៍​សាត់​ទៅ​លក់​នៅ​ខេត្តបាត់ដំបង ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​៦​ សីហា​ ឆ្នាំ​២០១៦​ ម៉ោង​១ ​ទៅ​២​យប់​រំលង​អា​ធ្រា​ត្រ​មាន​ចោរ​បំពុល​ឆ្កែ​កាត់​សោ​ផ្ទះ​នៅ​ខេត្តពោធិ៍សាត់​លួច​ម៉ូ​តូ​យកទៅលក់​នៅ​ខេត្តបាត់ដំបង​។​

    ប៉ូលិស​បន្តថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត ចាប់បាន​នៅ​ថ្ងៃទី​៧​ សីហា ​ឆ្នាំ​២០១៦ ​ម៉ោង​៩​ព្រឹក​។ ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​គឺ​១-​ ឈ្មោះ ព្រំ យូ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ ​ជា​ប្តី និង ២-​ ឈ្មោះ ​ខឹម សុខុន ភេទ​ស្រី ​អាយុ​២៩​ឆ្នាំ​ ជា​ប្រពន្ធ​ស្នាក់នៅ​ភូមិ​ឈើទាល​ខ្ពស់ ឃុំត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។​

    បច្ចុប្បន្ន​ប៉ូលិស​ការិយាល័យ​ព្រហ្ម​កម្រិត​ស្រាល​ខេត្តពោធិសាត់​ បាន​ទៅ​ទទួល​ជនសង្ស័យ​ទាំងពីរ​ និង​វត្ថុតាង​ម៉ូតូ​មួយគ្រឿង ហើយ​បាន​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​៨​សីហា​នេះ៕

adverise with khmeread

មតិយោបល់