adverise with khmeread 1

នាំ​មោទនភាព​ជូន​ជាតិ តែ​បាត់បង់​លោកយាយ​ជាទី​ស្រឡាញ់​! អបអរ​ចៅ​ឈ្នះ​មេដាយ​នៅ​អូឡាំពិក​រហូត​គាំងបេះដូង​ស្លាប់​នៅ​ថៃ​

​    ​លោកយាយ​វ័យ ៨៤ ឆ្នាំ​ម្នា​ក់បាន​ដួល​ស្លាប់​នៅ​ថ្ងៃ​ចន្ទ ទី ៨ សីហា​នេះ ខណៈ​គាត់​អបអរ​ចៅ​របស់គាត់​បន្ទាប់ពី​ឈ្នះ​មេដាយ​សំរឹទ្ធិ​ផ្នែក​លើក​អាល់​ទែ​រ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​រី​យ៉ូ ២០១៦​។​

​    ​លោកយាយ​រូបនេះ​បាន​ទស្សនា​ការផ្សាយ​បន្ត​ផ្ទាល់​ពី​សកម្មភាព​ចៅ​របស់គាត់​គឺ​កីឡាករ Sinphet Kruaithong វ័យ ២០ ឆ្នាំ ដែល​បានទទួល​ចំណាត់ថ្នាក់​ទី​បី​ក្នុង​វិញ្ញាសា​លើក​អាល់​ទែ​រ សម្រាប់​បុរស​ទម្ងន់ ៥៦ គីឡូក្រាម​។ ប៉ុន្តែ​អំឡុង​ការអបអរ​សប្បាយរីករាយ​ចំពោះ​ស្នាដៃ​មួយ​នេះ រំពេច​នោះ​លោកយាយ Subin Khongthap ក៏បាន​ដួល​តែម្តង​។​

​    ​មន្ត្រីប៉ូលិស​នៅ​ខេត្ត​សូ​រិ​ន លោក Somwang Prangprakoan បាន​និយាយថា "​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​គឺថា គាត់​បាន​ស្លាប់​ដោយសារ​គាំងបេះដូង ប៉ុន្តែ​យើង​ត្រូវតែ​រង់ចាំ​លទ្ធផល​របស់​មន្ទីរ​ព​ទ្យ​។ ខ្ញុំ​មិន​ប្រាកដ​ឡើយ​ថា​តើ​គាត់​សប្បាយចិត្ត​ខ្លាំងពេក​ឬក៏​គាត់​មាន​ជំងឺ​ស្រាប់​"​។​

​    ​អំឡុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ក្នុង​តំបន់ លោកយាយ​របស់​កីឡាករ Sinphet បាន​និយាយថា "​ខ្ញុំ​អបអរ​ចៅ​។ ស៊ូ​ស៊ូ​! ខ្ញុំ​នឹក​ចៅប្រុស​ខ្ញុំ និង​ចង់ឱ្យ​ចៅ​ជោគជ័យ​។ ចៅ​ធ្វើបែបនេះ​ដើម្បី​ជាតិ​ដើម្បី​នាំ​មេដាយមាស​ជូន​ជាតិ​"​។​

​    ​Sinphet គឺជា​អត្ត​ព​លិ​ក​ទី​ពីរ​របស់​ថៃ​ដែល​ឈ្នះ​មេដាយ​នៅ​ទីក្រុង​រី​យ៉ូ បន្ទាប់ពី​កីឡាការិនី Sopita Tanasan វ័យ ២១ ឆ្នាំ បានឈ្នះ​មេដាយមាស​ផ្នែក​លើក​អាល់​ទែ​រ សម្រាប់​នារី​ទម្ងន់ ៤៨ គីឡូក្រាម​កាលពី​ថ្ងៃ​សៅរ៍​៕

ប្រភព៖ channelnewsasia

adverise with khmeread

មតិយោបល់