adverise with khmeread 13941141 1028825890565659 1027534373 n

ចាប់អ្នកប្រើថ្នាំញៀនមួយសម្បុក​ក្នុង​ខារ៉ាអូខេ​X៣៥

​    ភ្នំពេញ ៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​បន្ត​ឆែកឆេរ​ទីតាំង​ហាងខារ៉ាអូខេ​យីហោ​X៣៥​ដែលជា​កន្លែង​លួច​បង្កប់នូវសកម្មភាព​ជក់​និង​ជួញដូរ​គ្រឿង​ញៀ​យ៉ាងសកម្ម ហើយ​ជា​លទ្ធ​ផល​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៨​នាក់ក្នុងនោះ​ស្រី​២​នាក់និង​ដកហូត​បាន​ថ្នាំញៀន​ជាក់ស្តែង​ចំនួន​៨ រួមទាំង​ឧបករណ៍​ស្រាប់​ជក់​ផងដែរ ។ 

    ​ករណី​ខាងលើនេះ បានធ្វើ​ឡើ​កាលពី វេលា​ម៉ោង​៣​និង​៣០​ថ្ងៃទី​០៨​ខែសីហា ឆ្នាំ​២០១៦  ចំណុច​ផ្ទះ​លេខ​៣៥ ផ្លូវ​លេខ​១១៨ ភូមិ​១៥ សង្កាត់ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ។ 

​    ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ខាងលើនេះ ដឹកនាំ​ដោយ លោក គួច ចំ​រើន អភិបាលខណ្ឌ​ដូនពេញ សហការ​ជាមួយ លោក​វ​រះ​សេនី​យ៏​ត្រី ប៉ាន់ សុភាព នាយការិយាល័យ​ប្រឆាំង​បទ​ល្មើ​ស​គ្រឿងញៀន​អាវុតហត្ថ​រាជធានី លោក​វ​រៈ​សេនី​យ៍​ទោ ថោង ពិសិដ្ឋ មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌដូនពេញ  បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់នោះ​ដោយ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ចំនួន​៨​នាក់ ក្នុងនោះ​(​ស្រី​២)។ វត្ថុតាង​ចាប់យក​មាន៖
      - ក្រាម​ស​ថ្លា ចំនួន​៨​កញ្ចប់​តូច​
      -​ ម៉ូតូ ចំនួន​០៣​គ្រឿង​
      - ​សម្ភារៈសម្រាប់​វេច​ខ្ចប់ និង​សេព​គ្រឿងញៀន​មួយចំនួន​។​

    ​គួរបញ្ជាក់​ផងដែរ​ថា រយៈពេល​៤​ថ្ងៃនេះ គេ​ឃើញ​លោក​គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ផ្ទាល់ចុះបង្ក្រាប​ករណី​គ្រឿងញៀន​នេះ ហើយ​ឃាត់ខ្លួន​មនុស្ស​ជិត​៥០​នាក់ រួមទាំង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ជាច្រើន​កញ្ចប់​តូចធំ។ 
  
     ប​ច្ច​ប្បន្ន​ជនសង្ស័យ​និង​វត្ថុតាងបាន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការបន្ត​តាមនីតិវិធី៕

adverise with khmeread

មតិយោបល់