adverise with khmeread 1

អ្នក​បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទ​ម្នាក់​ឆ្លៀតលក់​ថ្នាំញៀន​ត្រូវបានប៉ូលិសឃាត់ខ្លួន

    ភ្នំពេញ ​៖ យុវជន​ម្នាក់​ជា​អ្នក​បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទ​ហើយ​ឆ្លៀត​ចែកចាយ​គ្រឿងញៀន​បន្ថែម​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៧​ថ្ងៃទី​៨ ​ខែសីហា ឆ្នាំ​២០១៦​ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​    លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោ​ធិ៍​សែន​ជ័យ​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​ឈ្មោះ ឈ្មោះ ពិ​សិ​ទ្ឋ អាយុ២៣ឆ្នាំ មុខរបរ​បញ្ចូល​ភ្លេង​ទូរ​ស័ព្ទ នៅក្នុង​ភូមិ សង្កាត់​កើតហេតុ​ខាងលើ។​

    ​លោក​បាន​បន្តថា ដោយមាន​ការណែនាំ​ពី​លោកស្នងការ​រាជធានី​ភ្នំពេញ លោក​ខិតខំ​យកចិត្តទុកដាក់ ពង្រឹង​សន្តិសុខ និង​ទប់​ស្កា​ត់រាល់​បទល្មើស​នៅក្នុង​មូលដ្ឋាន ទើប​លោក​ខិតខំ​ដឹកនាំ​កម្លាំង​គ្រប់ផ្នែក​ចុះ​ល្បាត​ទាំងយប់​ទាំង​ថ្ងៃ​ និង​ធ្វើការ​ស្រាវជ្រាវ​រហូត​ទទួល​ព័ត៌មាន​ថា​មាន​ជនសង្ស័យ​កំពុង​ចែកចាយ​គ្រឿងញៀន​ និង​បន្លំ​ជា​បញ្ចូល​បទ​ភ្លេង​នៅ​កន្លែងកើតហេតុ​ខាងលើ ទើប​ចុះទៅ​បង្ក្រាបបាន​ម្នាក់​និង​ដកហូត​ថ្នាំញៀន​១៥​កញ្ចប់ នាំយក​ទៅកាន់​អធិការ​ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាកា​។​

​    ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌ​ពោធិ៍​ជ័យ ការឃាត់ខ្លួន​ជនសង្ស័យ ខាងលើ​របស់​នគរបាល គឺជា​ការជួយ​កាត់បន្ថយ​ទុក​លំបាក​របស់ ប្រជាពលរដ្ឋ​បាន​មួយកំរិត​ផងដែរ។​

    ​ព្រោះ​ជន​ទាំងនេះ​វា​ធ្វើ​មូលដ្ឋាន​កើតមាន​បញ្ហា​ផ្សេងៗ ដូចជា​ហិង្សានៅតាម​ទី​សា​ធារ និង​គ្រួសារ​ផងដែរ​៕​

adverise with khmeread

មតិយោបល់