adverise with khmeread 1

​មើល​កម្ពស់​របស់​ក្រុម​អត្ត​ព​លិ​ក​អាមេរិក​! ខុសគ្នា​មេឃ​ដី តែ​មហិច្ឆតា​ខ្ពស់កប់ពពក​ដូចគ្នា​

​    ​ប្រសិនបើ​ការ​ឈ្នះ​មេដាយមាស​កីឡា​អូឡាំពិក​ជា​ក្តី​សុបិន​របស់​អ្នក កុំ​គិតថា​មាឌ​គឺជា​បញ្ហា​។​

​    ​កីឡាការិនី​កាយសម្ព័ន្ធ​នៃ​ក្រុម Team USA នាង Ragan Smith ឈរ​ទៅ​មាន​កម្ពស់​ត្រឹម ១,៣៧​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​មើលទៅ​រីករាយ​ខ្លាំងណាស់​ក្នុងការ​បង្ហាញ​រូបថត​ធៀប​កម្ពស់​របស់​នាង​ជាមួយ​មិត្ត​រួម​ក្រុម​កម្ពស់​ចុង​ត្នោត​ម្នាក់​បង្ហោះ​ចូល​បណ្តាញ​សង្គម​។​

​    ​ក្នុងចំណោម​រូបថត​បាន​បង្ហោះ​ដោយ​អត្ត​ព​លិ​កវ័យ ១៥​ឆ្នាំ​នាង Ragan នាង​បាន​ថត​ជាមួយ​តារា​បាល់បោះ DeAndre Jordan កម្ពស់​ដល់​ទៅ ២,១១​ម៉ែត្រ​។​

​    ​នាង​បាន​បង្ហោះ​រូបភាព​ជាមួយនឹង​អត្ត​ព​លិ​ក​បាល់ទះ​មួយចំនួនទៀត​ផងដែរ ខណៈដែល​ក្រុម​អាមេរិក​ទាំងមូល​ប្តេជ្ញា​នាំ​មេដាយ​ជូន​ជាតិ​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់