adverise with khmeread 1

​បុគ្គលិក​ចាំ​សង្គ្រោះ​ពេល​លង់ទឹក​ម្នាក់នេះ​ហេតុអ្វី​ធ្វើ​មុខស្អុយ​យ៉ាងនេះ​? ឬមួយ​ការងារ​នេះ​លំបាក​ពេក​?

    ​ស្ថិតក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ច្បាស់​ណាស់​ពួកគេ​នឹង​អញ្ជើញ​អ្នកជំនាញ​ហែល​ទឹក​ឆ្នើមៗ​របស់​ពិភពលោក​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ក្នុង​អាង​ហែល​ទឹក​របស់ខ្លួន​។​

​    ​ទោះជា​យ៉ាងណាក្តី ពេល​យើង​មានឱកាស​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ សុវត្ថិភាព​គឺ​តែងតែ​ជា​រឿង​អាទិភាព​ខ្ពស់​ជាងគេ បើទោះបីជា​ពួក​អត្ត​ព​លិ​កមាន​ជំនាញ​ខ្ពស់​និង​ពិសេស​ប៉ុនណា​ក៏ដោយ​។​

​    ​ទស្សនិកជន​នៃ​ព្រឹត្តិការណ៍​ហែល​ទឹក​ផ្នែក​បុរស​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ បាននាំគ្នា​ទាល់គំនិត​ដោយសារ​ការបង្ហាញ​ខ្លួន​របស់​ឆ្មាំ​សង្គ្រោះ​ជីវិត​មួយរូប​អំឡុង​ការប្រកួត​ហែល​ទឹក​។​

​    ​ជំនួយការ​សង្គ្រោះបន្ទាន់​រូបនេះ​ត្រូវបាន​ចាប់​រូបភាព​បាន​កំពុង​ស្ថិតនៅ​ពីក្រោយ​នៃ​ព្រឹត្តិការណ៍​វិញ្ញាសា​ហែល​ទឹក​មួយ ដែល​មើលទៅ​ពិតជា​អផ្សុក​ក្រៃលែង ខណៈដែល​ទស្សនិកជន​បាន​កត់សម្គាល់ថា នាង​ប្រហែលជា​គ្មាន​ឱកាស​បញ្ចេញ​សមត្ថភាព​សង្គ្រោះ​របស់​នា​ង​ទេ ពេល​ឃើញ​ពួក​អ្នក​ហែល​ទឹក​ប្រសព្វៗ​យ៉ាងនេះ​។​

​    ​យោងតាម​ច្បាប់​របស់​ប្រេ​ស៊ី​ល វា​គឺជា​តម្រូវការ​ផ្នែក​ច្បាប់​មួយ​ដែល​ត្រូវ​ឱ្យមាន​ឆ្មាំ​ជួយសង្គ្រោះ​គ្រប់ពេលវេលា​ក្នុង​អាង​ហែល​ទឹក​សាធារណៈ​។​

​    ​ទោះជា​យ៉ាងណាក្តី រឿងនេះ​មិនអាច​បញ្ឈប់​ឱ្យ​ទស្សនិកជន​នៃ​ព្រឹត្តិការណ៍​កីឡា​មួយ​នេះ​ពី​ទាញយក​កាមេរ៉ា​ថត​រួច​យកទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter ដើម្បី​សម្តែង​នូវ​ភាព​ងឿងឆ្ងល់​របស់​ពួកគេ​ជុំវិញ​ការបង្ហាញ​ខ្លួន​របស់​ឆ្មាំ​សង្គ្រោះ​រូបនោះ​ឡើយ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់