adverise with khmeread 1

Zlatan ជា​នរណា​? Steven Taylor ស៊ុត​បញ្ចូល​ទី​ខ្លួនឯង​បី​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ដំបូង​ឱ្យ​ក្លឹប​ថ្មី​

​    ​អតីត​ខ្សែការពារ​ក្រុម​សារិកា​ព្រៃ Newcastle កីឡាករ Steven Taylor បាន​ជួប​សុបិន​ដ៏​អាក្រក់​បំផុត​ក្នុងការ​បង្ហាញខ្លួន​ជា​លើកដំបូង​សម្រាប់​ក្រុម​សហរដ្ឋអាមេរិក​ថ្មី​របស់ខ្លួន​គឺ Portland Timbers កាលពី​ថ្ងៃអាទិត្យ​។​

​    ​តារាបាល់ទាត់​កំពូល​សយ​វ័យ ៣០​ឆ្នាំ​ដែល​បាន​ចូលរួម​ក្នុង​លី​ក​កំពូល​អាមេរិក Major League បន្ទាប់ពី​ផុត​កុងត្រា​ជាមួយនឹង​ក្លឹប​សារិកា​ព្រៃ​ក្នុង​ទីផ្សា​រដូវក្តៅ​នេះ ត្រូវបាន​គេ​ផ្តល់ឱកាស​ឱ្យ​រត់​ចូល​ទីលាន​ស្ថិតក្នុង​ក្រុម​ឈុត​ទី​ពីរ​របស់ Portland Timbers ក្នុងជំនួប​ជាមួយ​ក្រុម Los Angeles Galaxy II​។​

​    ​ប៉ុន្តែ​ការបង្ហាញ​ខ្លួន​របស់គាត់​គឺជា​រឿង​មួយ​ដែល​ខ្សែការពារ​កណ្តាល​រូបនេះ​នឹង​ចង់​បំភ្លេច​ពី​ការចងចាំ​របស់គាត់​ឱ្យបាន​លឿន​ជាទីបំផុត​។​

​    ​ប្រកួត​បាន​ត្រឹម​រយៈពេល ៩​នាទី​គាត់​បាន​ទម្លុះ​សំណាញ់​ទី​ខ្លួនឯង​ដោយ​ជួយ​ឱ្យ​គូបដិបក្ខ​នាំ​មុខជា​បណ្តោះអាសន្ន​។​

​    ​បន្ទាប់មកទៀត​ក្រុម​ម្ចាស់ផ្ទះ​បាន​បន្ត​ការនាំ​មុខ​ដោយ​គ្រាប់​បាល់​ពីរ​គ្រាប់​បន្ថែមទៀត​ដែល​សម្រេចបាន​ដោយ Taylor ដដែល​។ Taylor ត្រូវបាន​គេ​ប្តូរ​ចេញ បន្ទាប់ពី​អាជ្ញាកណ្តាល​លើក​ម៉ោង​បន្ថែម​នៅ​តង់​ទីមួយ​។ មិត្ត​រួម​ក្រុម​របស់គាត់​បាន​ប្រមូលផ្តុំ​ស្មារតី​ខ្លួន​សាជាថ្មី​ដោយបាន​បង្កើត​លទ្ធផល​អព្ភូតហេតុ​វាយបក​ទៅលើ​គូប្រកួត ក្នុង​លទ្ធផល​ជ័យជម្នះ ៤-៣​។​

​    ​Taylor ត្រូវបាន​រំពឹងថា​នឹង​បន្ត​លុត​ដំ​កាយសម្បទា​របស់គាត់​ប​ន្ត​ទៀត​នៅក្នុង​ឈុត​ទី​ពីរ​របស់​ក្លឹប មុនពេល​អាច​ចូលរួម​ជាមួយ​ឈុត​ធំ​៕

adverise with khmeread
ប្រភព៖ SkySport

មតិយោបល់