adverise with khmeread 1

ថៃ​ជាប់​ជា​ប្រទេស​រងទុក្ខវេទនា​តិចតួច​បំផុត​លើ​ពិភពលោក​

    ​ទឹកដី​នៃ​ស្នាមញញឹម (​ប្រទេស​ថៃ​) គឺជា​កន្លែង​ដែល​រីករាយ​បំផុត​ក្នុង​ពិភពលោក ពេល​និយាយ​ដល់​ការរក​ការងារ​ធ្វើ និង​ការត្រួតត្រា​បាន​យ៉ាង​ល្អ​លើ​ថ្លៃទំនិញ​។ 

​    ​ស​ន្ទ​ស្សន៍​ទុក្ខ​វេ​នា ដែល​គណនា​តាម​កុំព្យូទ័រ​ដោយ​បូក​អតិផរណា​ចូលក្នុង​អត្រា​អត់​ការងារ​ធ្វើ បានផ្តល់​ពិន្ទុ ១,១១% ដល់​ថៃ ជា​ពិន្ទុ​ល្អ​បំផុត ឬ រងទុក្ខវេទនា​តិច​បំផុត សម្រាប់​សេដ្ឋកិច្ច​ចំនួន ៧៤ ដែល​បានធ្វើការ​ស្ទាបស្ទង់​ដោយ Bloomberg​។​

​    ​សិង្ហ​បុរី និង​ជប៉ុន​តាម​ពីក្រោយ​ថៃ ជាមួយ​ពិន្ទុ ១,៤% និង ២,៧% តាម​លំដាប់លំដោយ​។ ចក្រភព​អង់គ្លេស​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១៧ អាមេរិក​លេខ ២១ និង ចិន​លេខ ២៣​។ ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​នៅ​ចុងប៉ូច​គេ ជាប់​ជា​ប្រទេស​រងទុក្ខវេទនា​ជាងគេ​បំផុត​ជាមួយ​ពិន្ទុសរុប ១៨៨,២%៕

ប្រភព​៖ បាងកក​ប៉ុស្តិ៍

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់