adverise with khmeread 1

រុស្ស៊ី​បញ្ជូន​រថក្រោះ​និង​ឡាន​ទាហាន​យ៉ាងច្រើន​មក​កៀក​ព្រំដែន​អ៊ុយ​ក្រែ​ន ក្រោយ​ហេតុការណ៍​ផ្ទុះអាវុធ​មួយ​ប្រាវ (​មាន​វីដេអូ​)

    ​រថយន្ត​និង​រថក្រោះ​យោធា​ជាច្រើន​ត្រូវបាន​ដាក់ពង្រាយ​នៅ​តំបន់​គ្រី​មេ​ខាងជើង ជាទី​ដែល​រថក្រោះ​របស់​លោកពូ​ទីន​ចូលមក​ដណ្តើមយក​អំឡុង​ការ​លុកលុយ​ឆ្នាំ ២០១៤​។ នេះ​បើ​យោងតាម​វេ​ប​សាយ Dailystar ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​៨ សីហា​។ 

​    ​ហើយ​វិមាន​ក្រឹម​ឡាំង​បាន​សន្យា​រួចមកហើយ​ថា កងទ័ពជើងគោក​និង​ជើង​ទឹក​ដែល​បំពាក់អាវុធ​ទំនើប​នឹង​ឆ្លើយតប​ចំពោះ​វត្តមាន​ណា​តូ​ច្រើនឡើង​នៅ​តំបន់​បាល់​ទិ​ក​។ 

​    ​ឥឡូវ ជាមួយ​របាយការណ៍​មួយ​ព្រមាន​ថា រុស្ស៊ី​ត្រៀមខ្លួន​ប្រកាសសង្គ្រាម​គ្រប់ពេល ហើយ​ថា​ណា​តូ​ប្រហែល​មិនអាច​ទប់​ជាប់​នោះ ភាព​តានតឹង​អាច​នឹង​ឈានដល់​ចំណុច​វិបត្តិ​មួយ​។ 

​    ​គ្រាប់កាំភ្លើង​បាន​ហើរ​រួចជាស្រេច​ទៅហើយ​នៅ​តំបន់​គ្រី​មេ​កាលពី​ថ្ងៃអាទិត្យ ជាមួយ​ទាហាន​រុស្ស៊ី​ម្នាក់​តាម​សេចក្តីរាយការណ៍​ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់បោះ​មួយ​ប្រាវ​នៅ​ព្រំដែន​ក្នុង​ភាគ​ខាងជើង​តំបន់​គ្រី​មេ ហើយ​លោកពូ​ទីន​បាន​ត្រៀម​កង​នាវាចម្បាំង​យ៉ាងច្រើន​សន្ធឹក​មក​តំបន់​នេះ​។ 

​    ​លោក Nariman Dzhelalov អនុប្រធាន​ស្ថាប័ន​មួយ​តំណាងឱ្យ​តំបន់​គ្រី​មេ ហៅថា Crimean Tatar Mejlis បានបង្ហាញ​ឱ្យឃើញ​ពី​ការមកដល់​របស់​រថ​ក្រោះ​និង​រថយន្តយោធា​ជាច្រើន​មកកាន់​ព្រំដែន​ជាប់​អ៊ុយ​ក្រែ​ន​។ 

​    ​លោក​បាន​សរសេរ​លើ Facebook ថា "​សាក្សី​បាន​រាយការណ៍​ថា រថយន្ត​និង​រថក្រោះ​រុស្ស៊ី​ជាច្រើន​ក្រុម​ធំៗ​បាន​ប្រមូលផ្តុំ​ក្បែរ​តំបន់ Armyansk និង Dzhankoy​។​

​    ​រុស្ស៊ី​ក៏បាន​បិទ​ច្រកព្រំដែន​តាម​តំបន់​គ្រី​មេ​ជាប់​អ៊ុយ​ក្រែ​ន​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ផងដែរ​៕

​ប្រភព​៖ Dailystar

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់