adverise with khmeread 1

កូរ៉េខាងជើង​ព្រមាន​ធ្វើសង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​លោកខាងលិច បន្ទាប់ពី​អាមេរិក​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B មក​ជិត​ខ្លួន​

     រដ្ឋ​ឯកោ​នេះ​បាន​ជាប់​ក្នុង​ភាព​តានតឹង​ជាមួយ​អាមេរិក បន្ទាប់ពី​មេដឹកនាំ​គីម​ជុង​អ៊ុន​ត្រូវបាន​អាមេរិក​ដាក់ទណ្ឌកម្ម​។​

​    ​បន្ទាប់មកទៀត អាមេរិក​បានប្រកាសថា​ខ្លួន​នឹងដាក់​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល THAAD ក្នុងប្រទេស​កូរ៉េខាងត្បូង ជាហេតុ​ញ៉ាំងឱ្យមាន​ការសន្យា "​ធ្វើការ​ឆ្លើយតប​ជាក់ស្តែង​" ពី​កូរ៉េខាងជើង​។ 

​     ឥឡូវ ជាមួយ​សហរដ្ឋអាមេរិក​ដាក់ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B មក​ក្បែរ​កូរ៉េខាងជើង រដ្ឋ​កុ​ម្មុនី​ស្ត​មួយ​នេះ​បាន​ព្រមាន​ថា "​មហន្តរាយ​សង្គ្រាម​នុយ​ក្លេ​អ៊ែរ​" ជិត​កើតឡើង​ហើយ​។ 

​    ​ការអះអាង​បែបនេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កាសែត​រដ្ឋ Rodong Sinmun ក្នុង​អត្ថបទ​មួយ ដែល​ចាត់ទុក​អាមេរិក​ជា "​ប្រទេសមួយ​ប្រៀប​បី​ដូចជា​ជំងឺមហារីក​" នៅក្នុង​តំបន់​។ 

​    ​អត្ថបទ​នេះ​បាន​និយាយថា "​កងកម្លាំង​ឈ្លានពាន​ដែល​បាន​និយាយ​ខាងលើនេះ​កំពុង​ប្រឹងប្រែង​ដើម្បី​នាំមក​នូវ​មហន្តរាយ​សង្គ្រាម​នុយក្លេអ៊ែ​រ​មកកាន់​ទឹកដី​កូរ៉េ​។  ហើយ​សុខៗ​ក៏​ស្រាប់តែ​បង្កបញ្ហា​ដល់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ និង ការបង្រួបបង្រួម​ជាតិ​។ កូរ៉េ​នឹងមិន​រស់នៅក្នុង​សន្តិភាព​ទេ ដរាបណា​កងកម្លាំង​ឈ្លានពាន​ត្រូវបាន​ដក​ចេញពី​កូរ៉េខាងត្បូង​"​។ 

​     អត្ថបទ​នោះ​បន្តថា "​កងកម្លាំង​ឈ្លានពាន​របស់​ចក្រពត្តិ​និយម​អាមេរិក​ក្នុង​កូរ៉េខាងត្បូង​គឺ​ប្រៀប​បីដូច​ជា​គ្រាប់បែក​កំណត់​ម៉ោង​ដែល​ដាក់​នៅក្នុង​ឃ្លាំង​គ្រាប់​ដើម្បី​សង្គ្រាម​នុយក្លេអ៊ែរ​។ នេះ​ជា​បញ្ហា​បន្ទាន់​បំផុត​ដើម្បី​បង្ខំ​ពួកគេ​ឱ្យ​ដក​ចេញពី​ទីនេះ​។ កូរ៉េ​មិនអាច​អនុញ្ញាតឱ្យ​ទឹកដី​ខ្លួន​ត្រូវ​កាត់​យក​ដោយសារតែ​ឈុត​ឆាក​សង្គ្រាម​នុយក្លេអ៊ែរ​ស​ម្រា​ប់​អាមេរិក​នោះឡើយ​"​។ 

​     មនុស្ស​របស់​គីម​ជុង​អ៊ុន​នៅ​តំបន់​អឺរ៉ុប គឺ​លោក Alejandro Cao de Benos បាន​ព្រមាន​ថា សង្គ្រាម​នុយក្លេអ៊ែរ​អាច​កើតឡើង​តែ​ក្នុង​រយៈពេល​តែ ១០ នាទី​ប៉ុណ្ណោះ​៕

​ប្រភព​៖ dailystar

adverise with khmeread

មតិយោបល់