adverise with khmeread 1

ខ្សែប្រយុទ្ធ Mario Balotelli អាច​នឹង​វិល​ត្រលប់មក​ក្រុម Liverpool វិញ​នៅ​រដូវ​កាល​ក្រោយ​

​ភ្នាក់ងារ​របស់​កីឡាករ Balotelli លោក Mino Raiola មាន​គំរោង​ច​ចា​ជាមួយ​គ្រូបង្វឹក​ហង្ស​ក្រហម លោក Jurgen Klopp ដើម្បី​បញ្ចុះ​ប​ញ្ជូ​ល​រូបលោក​ឲ្យ​ផ្តល់​ឱកាស​ដល់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលីរូបនេះ ដើម្បី​ចាប់​អាជីព​នៅ Anfield ម្តងទៀត​។​

​បច្ចុប្បន្ន​កីឡាករ​ជម្រើសជាតិ​អ៊ីតាលី​រូបនេះ​កំពុង​លេង​ឲ្យ​ក្រុម AC Milan ក្នុង​លក្ខ​ខ​ណ្ឌ​ខ្ចី​ជើង​ពី​ក្រុម Liverpool។ ប៉ុន្តែ Balotelli ទើបតែ​លេង​បាន​បួន​ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ ដោយ​រកបានមួយ​គ្រាប់ ដោយសារ​បញ្ហា​របួស​ក្រលៀន ទើប​ធ្វើ​ឲ្យ​រូបគាត់​សម្រាក​តាំងពី​ខែកញ្ញា​មក​។​

​ប៉ុន្តែ​ភ្នាក់ងារ​របស់​កីឡាករ​មុខ​ឌឺ Balotelli ចង់​ឲ្យ​លោក Klopp ផ្តល់​ឱ​កាស​ដល់​រូបគាត់​ជា​លើក​ទី​ពីរ បើទោះជា​កីឡាករ​រូបនេះ​រកបាន​តែមួយ​គ្រា​ប់ ក្នុងជំនួប ១៦ ប្រកួត​ឲ្យ​ក្រុម​ហង្ស​ក្រហម​កាលពី​រដូវកាល​មុន​ក៏ដោយ​។​

​អតីត​គ្រូបង្វឹក​លោក Brendan Rodgers បាន​ទិញ​កីឡាករ Balotelli ពី​ក្លឹប AC Milan កាលពី​ឆ្នាំ ២០១៤ ក្នុងតម្លៃ ១៦ លាន​ផោន បន្ទាប់​បាត់បង់​កីឡាករ​ឆ្នើម​របស់​ក្លឹប Luis Suarez ទៅ​ក្លឹបអ្នកមាន​បុណ្យ Barcelona៕

adverise with khmeread
ប្រភព៖ ដេលីម៉េល

មតិយោបល់