adverise with khmeread 1

នេះ​ជា​វិធី​សម្លាប់សត្វ​កន្លាត​ឱ្យអស់​ជា​រៀងរហូត​! ចាំ​ដល់​ណា​ទៀត សាកល្បង​ទាំងអស់គ្នា​!

    ​មាន​វិធី​ច្រើនណាស់​ដើម្បី​សម្លាប់សត្វ​កន្លាត ក្នុងនោះ​មានដូចជា​ថ្នាំ​បាញ់សម្លាប់​សត្វល្អិត ដែលមាន​ជាតិពុល​ប៉ះពាល់​ដល់​សុខភាព និង​វិធី​ងាយ​ជាច្រើន​ទៀត ដូចជា ការដាក់​ទឹកសាប៊ូ​ក្នុង​ចានដែក​លាយ​ជាមួយ​អាហារ​ជាដើម​។ ប៉ុន្តែ​វិធី​ទាំងនេះ​បានត្រឹមតែ​សម្លាប់​វា​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ វិធី​ខាងក្រោម​នេះ​នឹង​សម្លាប់​កន្លាត​អស់​ជា​រៀងរហូត​ដោយសារតែ​ម្សៅ​បូរ៉ា​ក់ (Borax) ជា​ម្សៅ​ដែល​គ្មាន​ជាតិគីមី​ប៉ះពាល់​ដល់​សុខភាព​នោះឡើយ​។ 

​    ​* គ្រឿងផ្សំ​
​    ​- ស៊ុត​លឿង ១ គ្រាប់​
​    ​- ម្សៅ​បូរ៉ា​ក់ ៣០-៥០ ក្រាម​

​    ​- ថាស​ជ័រ​មួយ​

​    ​* វិធី​ធ្វើ​
​    ​គោះ​ស៊ុត​លឿង​ដាក់​ក្នុង​ថាស​ជ័រ រួច​រោយ​ម្សៅ​បូរ៉ា​ក់​ពីលើ ហើយ​កូរ​វា​ឱ្យ​ឡើង​ខាប់​ក្រាស​។ បន្ទាប់មក​មូល​វា​ជា​ដុំ​តូចៗ ហើយ​ហាល​ឱ្យ​ស្ងួត ៦០ នាទី​។ 

​    ​បន្ទាប់មក​យក​វា​ដាក់​គ្រប់​កន្លុកកន្លៀត​ក្នុងផ្ទះ និង​សូម្បី​ទូ​ខោអាវ គ្រែ​ដេក កន្លែង​ដាក់​ចានឆ្នាំង​។​ល​។ ដោយសារ​ម្សៅ​បូរ៉ា​ក់​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ដូច្នេះ​វា​គ្មាន​គ្រោះថ្នាក់​អ្វី​ទាំងអស់​ដល់​សុខភាព​ក្មេង និង​សត្វ​ចិញ្ចឹម ហើយ​លោកអ្នក​អាចដាក់​គ្រប់កន្លែង​តាម​ការគួរ​។ ម្សៅ​បូរ៉ា​ក់មាន​ប្រសិទ្ធភាព​ផ្តាច់​ពូជ​របស់​កន្លាត​។ បី​បួន​ថ្ងៃ​ដំបូង​លោកអ្នក​ប្រហែលជា​យល់ថា វិធី​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ ប៉ុន្តែ​បើ​មិនទាន់​ឃើញ​ប្រសិទ្ធភាព លោកអ្នក​កុំ​ទាន់​អាល​បោះចោល​ដុំ​ស៊ុត​ទាំងនោះ ព្រោះ​កន្លាត​មិនទាន់​ដល់ពេល​វា​ត្រូវ​ងាប់ ហើយ​វា​នឹង​ងាប់​ព្រោងព្រាត នៅពេលដែល​ថ្ងៃ​អ​វ​សាន្ត​របស់​វា​មកដល់ បន្ទាប់ពី​វា​បាន​ស៊ី​ដុំ​ស៊ុត​នេះ​៕

adverise with khmeread
ប្រភព៖ healthandnaturalmedicine

មតិយោបល់