adverise with khmeread Le cs mobile phones copy

កម្មវិធី QuadRooter កំពុងតែ​ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន​ជាង ៩០០ លាន​គ្រឿង​ស្ថិតក្នុង​គ្រោះថ្នាក់​!

    ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​អាច​នឹង​ស្ថិតក្នុង​គ្រោះ​ហានិភ័យ​ដោយសារ​កម្មវិធី Quadrooter ដែល​វា​អាចជា​អាជីវកម្ម​ដើម្បី​ធ្វើការ​គ្រប់គ្រង​ស្មាន​ហ្វូ​ន​ប្រើ Android ដែលមាន​ភ្ជាប់​នឹង Qualcomm​។ អង្គភាព​សន្តិសុខ Check Point ជា​អ្នក​នាំ​ដំណឹង​នេះ​មក​។​

​    ​មូល​ហេតុដែល​កម្មវិធី​នេះ​កំពុង​ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន​មាន​បញ្ហា​នោះ​គឺ​ដោយសារ​កំហុស​មាននៅ​លើ Driver របស់​បន្ទះ Qualcomm (​ជា Chip Wireless របស់​ក្រុមហ៊ុន Qualcomm) ដែលជា​អ្នក​អនុញ្ញាតឱ្យ​ពួក Hacker គ្រប់គ្រង​ទូរស័ព្ទ​យើង​បាន​។​

​    ​ហើយ​ខាងក្រោម​គឺជា​ទូរស័ព្ទ​ដែល​ស្ថិតក្នុង​គ្រោះ​ហានិភ័យ​នេះ​៖
​    ​- Samsung Galaxy S7 និង S7 Edge
​    ​- Sony Xperia Z Ultra
​    ​- OnePlus One, OnePlus 2, OnePlus 3
​    ​- Google Nexus 5x, Nexus 6 និង Nexus 6P
​    ​- Blackphone 1 និង Blackphone 2
​    ​- HTC One, HTC M9 and HTC 10
​    ​- LG G4, LG G5, and LG V10
​    ​- New Moto X by Motorola
​    ​- BlackBerry Priv

​    ​ប្រសិនបើ​អ្នក​កំពុង​បារម្ភ​សូម​ឆែក​មើលថា​តើ​ទូរស័ព្ទ​របស់​អ្នក​កំពុងមាន​បញ្ហា​មួយ​នេះ​ឬ​អត់ គឺ​តាមរយៈ​កម្មវិធី QuadRooter Scanner ដោ​ន​ឡូត​តាមរយៈ​លីង https://play.google.com/store/apps/details?id=com.checkpoint.quadrooter ។​

​    ​នៅពេល​ស្កេ​ន ប្រសិនបើ​វា​ចេញ​ដូចខាងក្រោម​គឺ​វីវរ​ហើយ​។​
​    ​- CVE-2016-2503
​    ​- CVE-2016-2504
​    ​- CVE-2016-2509
​    ​- CVE-2016-5340 ៕

adverise with khmeread
ប្រភព៖ fossbytes

មតិយោបល់