adverise with khmeread Unnamed

បុរស​ស្រវឹងស្រា​ម្នាក់ ជិះ​ម៉ូតូ​ដួល​ចូលក្នុង​គុម្ព​ព្រៃ​រងរបួស​ធ្ងន់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទាំង​សភាព​ស្រវឹងស្រា បណ្តាលឱ្យ​ដួល​ទាំង​កម្រោល​អូស​ចូលទៅក្នុង​គុម្ព​ព្រៃ​ក្បែរ​ចិញ្ចើមផ្លូវ រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង១២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៩ សីហា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​៣ ស្ថិតក្នុង​សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ។​

    សាក្សី​និយាយថា ​គេ​រកឃើញ​មាន​អត្តសញ្ញាណប័ណ្ណ​ជនរងគ្រោះមានឈ្មោះ ភន សំណាង អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ១១៤១ ផ្លូវលំ ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ។​

    តាម​សាក្សី​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ បុរសរងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​០១៤​ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ 1CH-9630 ជិះ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ទាំង​សភាព​ស្រវឹង​ហើយ​លឿន លុះ​មកដល់​ចំណុចកើតហេតុ ដោយសារ​ទប់​លែងរួច រេ​ចង្កូត​ម៉ូតូ​ទៅ​ចូល​គុម្ព​ព្រៃ​ច​ញ្ចើ​ម​ផ្លូវសន្លប់​បាត់មាត់បាត់ក ស្តូកស្តឹង។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​អ្នក​ទៅ​មើល​ហេតុការណ៍ ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​យកទៅ​មន្ទីរពេទ្យ។ ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​ក្រាំង​ពង្រ រងចាំ​ម្ចាស់​ទៅ​ទទួលយក​មកវិញ៕

adverise with khmeread

មតិយោបល់