adverise with khmeread Unnamed %281%29

ឃាត់ខ្លួន​បុរស​២​នាក់ ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​១​កញ្ចប់​តូច​

    ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន ត្រូវ​កម្លាំង​អន្តរាគមន៍​ពិសេស​ក្រុង​ជួយ​ល្បាត​ទឹកដី​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ឆែកឆេរ​រកឃើញ​មាន​ថ្នាំញៀន​មួយកញ្ចប់ ប្រគល់ឱ្យ​នគរបាល​ប៉ុស្តិ៍ទឹកថ្លា​ចាត់ការ​បន្ត។​

    ហេតុការណ៍​ឃាត់ខ្លួន​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១១​យប់ នាទី​យប់​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុច​ផ្លួ​វ​ចូល​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទីមួយ​ឈ្មោះ គុំ ភ្នំ អាយុ​១៤ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅក្នុង​យានដ្ឋាន​តាម​ផ្លួ​វ​២០០២ ស្ថិតក្នុង​សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ខេត្តពោធិ៍សាត់ និងទី​២-​ឈ្មោះ លន់ វុទ្ធី អាយុ២៤ឆ្នាំ មុខរបរ​ដូចគ្នា​ស្នាក់នៅ​ជាមួយគ្នា​។

    សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​កើតហេតុ​កម្លាំង​អន្តរាគមន៍​ក្រុង​ជិះ​ល្បាត​ក្នុង​ចំណុច​ភូមិសាស្ត្រ​កើតហេតុ​ខាងលើ ក្រោយមក​ស្រាប់តែ​ប្រទះឃើញ​យុវជន​ពីរ​នាក់​នោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម (​សង់​ប៊ិ​ច​) ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BP-9870 មាន​ការសង្ស័យ​ហើយក៍​ឃាត់​ឆែកឆេរ បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​នៅលើ​ខ្លួន​យុវជន​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​នោះ​។​

    ក្រោយពេល​ឆែក​រកឃើញ​ថ្នាំញៀន​យុវជន​ពីរ​នាក់​ត្រូវបាន​កម្លាំង​ប្រគល់​មកកាន់​ប៉ុស្ដិ៍​រដ្ឋា​បាល​ទឹកថ្លា​ដើម្បី​សួរនាំ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មក​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី រង់ចាំ​ថ្ងៃ​ឡើង​តុលាការ​ចាត់ការ​និតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់