adverise with khmeread Unnamed

រន្ធត់ណាស់! បុរសម្នាក់ត្រូវរថយន្តមួយបុក មួយទៀតកិនពីលើ

    ភ្នំពេញ ៖ បុរស​មាន​សតិ​មិនសូវ​ល្អ​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់ ម៉ាក​បើក​បុក​និង​កិន​បន្ថែម អូស​តាម​ថ្នល់​បណ្តាល​ស្លាប់​នៅនឹងកន្លែង ខណៈដែល​បុរស នោះ​ដើរ​ឆ្លង​ផ្លូវជាតិ​លេខ​៣ ដែលជា​កន្លែង​ងងឹត​ខ្លាំង​។​

    ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង១១ ​និង​១០​នាទីយប់ ថ្ងៃទី៨ សីហា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ មុខ​សួន​ឧស្សាហ៍កម្ម​វឌ្ឍនៈ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ។​

    សព​ជនរងគ្រោះ​មានឈ្មោះ ចាន់ សារឿន អាយុ ជាង​៤០​ឆ្នាំ មុខរបរ​កសិករ ស្នាក់នៅ​ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ​ខណ្ឌដង្កោ​។​

    តាម​ប្រភពពី​កន្លែងកើតហេតុ មិនដឹង​ថាជនរងគ្រោះមកពីណា​នោះទេ គឺ​គេ​ឃើញ​ដើរ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ពី​ជើង​ទៅ​ត្បូង។ លុះ​មួយ​សន្ទុះ​ក្រោយមក​ក៏​គេ​ស្រាប់តែ​ឃើញ បុរស​ខាងលើ​ត្រូវ​រថយន្ត បុក​បណ្តាលឱ្យ​ខ្ទាត​ទៅ​ម្ខាង។​

    ភ្លាមនោះ​ក៏មាន​រថយន្ត​បើក​កាត់​នោះ​កិន​បន្ថែម អូស​ជាង​២០​ម៉ែត្រ​ចេញ​កន្លែងកើតហេតុ​ស្លាប់​តែម្តង ហើយ​រថយន្ត​បង្ក បាន​បើក​ទៅ​ទាំង​មិន​ទទួលខុសត្រូវ ​ដោយសារតែ​ស្ថានភាព​ផ្លូវ​ងងឹត​និង​មាន​រថយន្ត​បើក​លឿនៗ​នៅ​ចំណុចកើតហេតុ​ខាងលើ ទើប​គ្រោះថ្នាក់​កើតមាន​ញឹកញាប់​នៅ​ម្តុំ​នោះ។​

    ក្រោយពេល​កើតហេតុ សព​ត្រូវបាន​អ្នកភូមិ​មក​ចោមរោម​មើល​ស្គាល់​ជនរងគ្រោះ ព្រោះ​មិនមែនជា​អ្នក​ចម្ងាយ​និង​បាន​ទាក់​ទាក់​ទៅ​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់