adverise with khmeread Unnamed %282%29

ឃាត់​បុរសកសិករ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​កោះធំ​

    កណ្ដាល ៖ ​ប៉ូលិសបង្ក្រាបករណីជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពីថ្ងៃកើតហេតុ​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ វេលា​ម៉ោង៣ និង៤០ នាទីរសៀល នៅ​ចំណុច​ភូមិ ត្រពាំង​ជ្រៃ ឃុំ ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិសប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ​ ណូយ គឹម​ស៊ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ឈើ​ខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរកសិករ​ (​ឃាត់ខ្លួន​)​។

    ប៉ូលិសបានដកហូតយក​​វត្ថុតាង​រួមមាន​៖ ១-​ម្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​Ice)០១ កញ្ចប់​ធំ​, ២-​ថ្នាំពេទ្យ​គ្រាប់​ពណ៌​ស​០៤ គ្រាប់​, ៣-​កំប៉ុង​ជ័រ​សម្រាប់​ដាក់​ថ្នាំញៀន​ចំនួន ០១, ៤-​សំបក​ថង់​ផ្លា​ស្ទិ​ច​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​, និង៥-​ឧបករណ៍​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន។​

​    ប៉ូលិសបន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​កោះធំ បាន​ចល័ត​ល្បាត​ក្នុងភូមិ​សាស្ត្រ បានទទួល​ព័ត៌មាន​ថា​មាន​ការលក់​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុចកើតហេតុ​ខាងលើ​។ កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ជ្រោយ​តាកែវ និង​ប៉ុស្ដិ៍​ឈើខ្មៅ ចុះ​ស្រាវជ្រាវ​ទៅដល់​កន្លែងកើតហេតុ​ខាងលើ បាន​ឃាត់ខ្លួន​ជន​សង្ស័យម្នាក់ ឈ្មោះ ណូយ គឹម​ស៊ ភេទ​​ប្រុស អាយុ៣៥ឆ្នាំ និង​ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន​(​ម៉ា​ទឹកកក​)០១ កញ្ចប់​ធំ រួម​នឹង​សម្ភារៈ​វេច​ខ្ចប់​មួយចំនួនទៀត ដែល​ជនសង្ស័យ​បាន​លាក់​នៅក្នុង​កំប៉ុង​ជ័រ ទុក​នៅក្នុង​គុម្ព​ឬ​ស្សី​ខាង​ក្រោយ​ផ្ទះ​របស់ខ្លួន រួច​បាន​នាំខ្លួន​ជនសង្ស័យ និង​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​ដើម្បី​សាកសួរ​ចាត់ការ​តាម​នីតិវិធី។ 

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ណូយ គឹម​ស៊ បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ចំនួន០១កញ្ចប់​ធំ​នេះ គឺ​ពិតជា​របស់ខ្លួន​បាន​ទិញ​យកមក​ទុក​លក់​ពិតប្រាកដ​មែន៕​

adverise with khmeread

មតិយោបល់