Untitled 1

លាក់​មិន​ជិត​ទេ​! អ្នកចាំទី​កម្ពស់​ចុង​ត្នោត Thibaut Courtois គ្រប​មុខ​ទាំង​ញញឹម ខណៈ​ចេញពី​ក្លឹប​រាត្រី​នៅ​ម៉ោង ៣ ភ្លឺ​


​    ​អ្នកចាំទី​ដៃ​ស្អិត​កម្ពស់ ១,៩៦​ម៉ែត្រ​របស់​ក្រុម​តោ​ខៀវ Chelsea កីឡាករ Thibaut Courtois ពិបាក​លាក់​មិន​ឱ្យគេ​ស្គាល់​ណាស់​ជាមួយ​កម្ពស់​ចុង​ត្នោត​របស់ខ្លួន ប៉ុន្តែ​បន្ទាប់ពី​ចាក​ចេញពី​ក្លឹប​រាត្រី Libertine ក្នុង​ទីក្រុង​ឡុង​ដ៍​នៅឯ​ម៉ោង ៣​ព្រឹក​ថ្ងៃទី ៨ សីហា គាត់​នៅតែ​បាន​ព្យាយាម​លាក់កំបាំង​សមាសភាព​របស់ខ្លួន​ទៀត​។​

​    ​អ្នកចាំទី​ប្រចាំ​ទឹកដី Stamford Bridge រូបនេះ​បាន​ចាកចេញ​តាមរយៈ​ទ្វារក្រោយ​នៃ​ក្លឹប​រាត្រី Libertine ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍ និង​ព្យាយាម​គេចខ្លួន​សំដៅ​ទៅកាន់​រថយន្ត​ដែល​កំពុង​រង់ចាំ​ដោយ​អង្គរក្ស​មាឌ​ដំបង​ពីរ​នាក់ ប៉ុន្តែ​គាត់​នៅតែ​ជួប​បញ្ហា​ក្នុងការ​លាក់បាំង​មុខរ​បស់​គាត់​ជាមួយនឹង​អាវ​ក្រៅ​មនុស្ស​ស្រី​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ ទើបតែ​បាន​ត្រឡប់​មកពី​ទឹកដី Bremen ប៉ុណ្ណោះ បន្ទាប់ពី​លេង​ក្នុង​ប្រកួត​មិត្តភាព​ចុងក្រោយ​របស់ Chelsea ជាមួយ Werder Bremen នៅឯ​ទឹកដី Weserstadion ដែល​ក្រុម​តោ​ខៀវ​បានទទួល​លទ្ធផល​ដ៏​គួរឱ្យ​រំភើប​ក្នុង​លទ្ធផល​ជ័យជម្នះ ៤-២៕

មតិយោបល់