adverise with khmeread 57a8c7197872b ds curve left

រូប​បងប្អូន​កូរ៉េ​ទាំងពីរ​នេះ​ជាប់​ជា​រូបតំណាង​សន្តិភាព​នៅ​រី​យ៉ូ ប៉ុន្តែ​កីឡាការិនី​កូរ៉េខាងជើង​អាច​ប្រឈម​ទោស​ប្រហារជីវិត​ពេល​ទៅ​ស្រុក​វិញ​

    ​រូបថត Selfie ធម្មតា​មួយ​ដោយ​កីឡាការិនី​កាយសម្ព័ន្ធ​វ័យក្មេង​ពីរ​នាក់​នេះ បាន​ក្លាយជា​រូបភាព​មួយ​បង្ហាញ​ពី​សន្តិភាព​បំផុត​នៃ​ការប្រកួត​ក្នុង​ទីក្រុង​រី​យ៉ូ​។​

​    ​នាង Lee Eun Ju របស់​កូរ៉េខាងត្បូង និង​កីឡាការិនី​កាយសម្ព័ន្ធ​នាង Hong Un Jong របស់​កូរ៉េខាងជើង​បានបង្ហាញ​ភាពស្និទ្ធស្នាល និង​ថតរូប​ញញឹម​រកគ្នា បើទោះជា​ប្រទេស​បងប្អូន​បង្កើត​នេះ​មាន​ជម្លោះ​ជូរជត់​រវាង​គ្នា​ក៏ដោយ​។​

​    ​អ្នក​ទាំងពីរ​នេះ​ត្រូវបាន​គេ​ឃើញ​ជជែក​គ្នា​និង​សើច​សប្បាយចិត្ត​ទាំងអស់គ្នា ខណៈ​ពួកគេ​បានរៀបចំ​ខ្លួន​ដើម្បី​ប្រកួតប្រជែង​ក្នុង​វគ្គ​ជម្រុះ​កាយសម្ព័ន្ធ​សម្រាប់​ស្ត្រី​។​

​    ​យ៉ាងណាមិញ​ច្បាប់​កូរ៉េខាងជើង មិន​ថា​ចាប់ដៃ ឱប ថត ឬក៏​ស្និទ្ធស្នាល​នឹង​ប្រជាជន​កូរ៉េខាងត្បូង នឹងត្រូវ​ចោទប្រកាន់ថា​ក្បត់ជាតិ​ទាំងអស់​។​

​    ​គីម​ជុង​អ៊ុន​សូម្បីតែ​ពូ​និង​ម្ដាយចុង​ក៏​សម្លាប់​ដែរ ចុះ​ទម្រាំ​តែ​កីឡាការិនី​កាយសម្ព័ន្ធ​ម្នាក់នេះ​វិញ​នោះ​?

​    ​នាង Hong Un Jong អាច​នឹងត្រូវ​ប្រឈមមុខ​កាត់ទោស​ប្រហារជីវិត ពេល​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ដោយសារ​រូបភាព​មួយ​សន្លឹក​នេះ​៕

adverise with khmeread
ប្រភព៖ Daily Star

មតិយោបល់