adverise with khmeread Untitled 1

Pogba ថតរូប​ជាមួយ​អ្នក​បោកគក់​របស់​បិសាច​ក្រហម ខណៈ​គ្រួសារ​គាត់​ផ្លាស់​ទៅ​សណ្ឋាគារ​ប្រចាំត្រកូល​របស់​ក្លឹប​

    ​Paul Pogba បាន​ជាន់​លើទឹក​ដី​ប្រទេស​អង់គ្លេស​ហើយ មុន​ការឈាន​មកដល់​នៃ​ការផ្ទេរ​ឯតទគ្គ​កម្ម​កំណត់ត្រា​ពិភពលោក ១១០ លាន​ផោន (​ជាង​១៤៣​លាន​ដុល្លារ​) ពី​សេះបង្កង់ Juventus ទៅកាន់​អតីត​ក្លឹប​ចាស់​របស់គាត់​បិសាច​ក្រហម Manchester United ដែល​នឹង​បញ្ចប់​នា​រយៈពេល​ខ្លី​ខាងមុខនេះ​។​

​    ​ការវិលត្រឡប់​មកកាន់​ទឹកដី Old Trafford របស់​ខ្សែបម្រើ​អន្តរជាតិ​បារាំង​រូបនេះ ត្រូវបាន​ក្លាយទៅជា​រឿង​ភាគ​ដែល​អូសបន្លាយ​យូរ​បំផុត​ក្នុង​ទីផ្សារ​រដូវក្តៅ​នេះ ប៉ុន្តែ​វា​បាន​ខិតជិត​ការបញ្ចប់ ខណៈដែល Pogba បានធ្វើ​ដំណើរ​ទៅកាន់​ជំរំ​ហ្វឹកហាត់ Aon Training Complex របស់​បិសាច​ក្រហម​ស្ថិតនៅក្នុង​រថយន្ត​ប្រចាំត្រកូល​របស់​ក្លឹប​ម៉ាក Chevrolet Camaro កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ប្រទេស​អង់គ្លេស​ម្សិលមិញ​នេះ ដើម្បី​ឆ្ពោះទៅ​អនុវត្ត​ការ​តេស្ត​សុខភាព​របស់គាត់ បន្ទាប់ពី​បាន​ចុះ​ពី​យន្តហោះ​មួយ​ចេញពី​បុរី New York​។ គាត់​បានរួម​ដំណើរ​ក្នុង​រថយន្ត​ដោយ​បើកបរ​ដោយ​បុគ្គលិក​សន្តិសុខ​របស់​បិសាច​ក្រហម​ម្នាក់​។​

​    ​Pogba ត្រឡប់មក​បិសាច​ក្រហម​វិញ​ជាមួយ​តម្លៃ​ឯតទគ្គ​កម្ម​ពិភពលោក​។ គាត់​បាន​ចាក​ចេញពី​ក្លឹប​បិសាច​ក្រហម​ក្នុងតម្លៃ​ខ្លួន​ត្រឹមតែ ៨០​ម៉ឺន​ផោន (​ជាង​១​លាន​ដុល្លារ​) ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១២ ។ ជំរំ​ហ្វឹកហាត់​របស់​បិសាច​ក្រហម​រួមមាន​សម្ភារៈ​បរិក្ខារ ជា​កន្លែង​ដែល​ការធ្វើ​តេស្ត​សុភាព​របស់ Pogba នឹងធ្វើ​ការអនុវត្ត​។ គាត់​ត្រូវបាន​គេ​រំពឹងថា​នឹង​ចុះ​កិច្ចព្រមព្រៀង​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​ក្នុង​កុងត្រា​ដែលមាន​ប្រាក់​ឈ្នួល​តម្លៃ ២៩​ម៉ឺន​ផោន (​ជិត​៣៨​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​៕

adverise with khmeread

មតិយោបល់