adverise with khmeread 544500180 2537

ក្រុមកីឡាហែលទឹក Team USA របស់អាមេរិកទទួលជ័យជំនះទ្វេរដង

          ក្រុមកីឡាហែលទឹករបស់អាមេរិកដែលមានឈ្មោះថា Team USA បានអប​​អរជ័យជំនះទ្វេរដងបស់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីដណ្តើមបាន​មេ​ដាយ​ពីរនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកទីក្រុងរីយ៉ូ។

          កីឡាករ ម៉ៃឃើល​ ហ្វេប (Michael Phelps) ដណ្តើមបានមេដាយមាស​លើកទី១៩របស់ខ្លួនជាផ្នែកមួយនៃក្រុមហែលបណ្តាក់សេរី​៤x១០០ម ផ្នែកបុរស ខណះពេលដែលកីឡាការនី ខាទី ឡេដេឃី (Katie Ledecky) បានបំបែកឯក​ទត្តកម្មពិភពលោករបស់ខ្លួន ហើយដណ្តើមបានមេដាយមាសហែលទឹកផ្នែកស្ត្រី ចំងាយ៤០០ម។​

          ហ្វេប ជាម្ចាស់មេដាយអូឡាំពិក២២លើក បានហែលទឹកក្នុងជុំទី២​នៃការ​ប្រកួតហែលបណ្តាក់សម្រាប់ក្រុមអាមេរិក បើទោះបីជាកីឡាកររូបនេះមិនប្រ កួតនៅក្នុងព្រត្តិការណ៍ហែលសេរីណាមួយនៅពេលនេះក៏ដោយ។

          ហ្វេប​ វ័យ៣១ឆ្នាំគឺជាផ្នែកនៃក្រុមហែលបណ្តាក់ចាប់តាំងពីឆ្នាំ២០០៤ កីឡាកររូបនេះអន្ទះសាចង់សងសឹកជាមួយក្រុមបារាំងចំពោះបរាជ័យនៅអូឡាំ​ ពិកកាលពីឆ្នាំ២០១២។ នៅពេលនេះក្រុមបារាំងឈរនៅលេខ២ ចំណែកក្រុម អូស្ត្រាលីឈរនៅលេខ៣។ មេដាយនេះគឺជាមេដាយអូឡាំពិកទី២៣របស់ ហ្វេប រួមមាន មេដាយមាស ១៩ ប្រាក់ ២ និងមេដាយសំរឹទ្ធ​២៕

adverise with khmeread
ប្រភព៖ Washingtonpost

មតិយោបល់