adverise with khmeread Jcigartl

ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ទីបំផុត​រកឃើញ​អ្នកឈ្នះ​មេដាយមាស​ជូន​ជាតិ​លើកដំបូង​ហើយ​

    ​កីឡាការិនី​នាង Rafaela Silva របស់​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​បាន​ផ្ដួល​កីឡាការិនី​នាង Sumiya Dorjsuren របស់​ម៉ុង​ហ្គោ​លី​ឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត​យូ​ដូ​ទម្ងន់ ៥៧ គីឡូក្រាម​កាលពី​ថ្ងៃ​ចន្ទ បានទទួល​ការស្វាគមន៍​ជាខ្លាំង​ពី​សំណាក់​ហ្វូងមនុស្ស​ដោយ​ភាព​រីករាយ​ក្រៃលែង​ក្នុងការ​ឈ្នះ​មេដាយមាស​ជា​លើកដំបូង​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។​

​    ​នាង Silva បាន​លើកដៃ​របស់​នាង​ក្នុងចំណោម​ហ្វូងមនុស្ស​លើ​ជ័យជម្នះ​ដែល​នាង​បាន​ផ្ដួល​នាង Dorjsuren លើស​ង្វៀន បន្ទាប់ពី​នាង​បាន​យកឈ្នះ​នាង Corina Caprioriu របស់​ប្រទេស​រូ​ម៉ា​នី​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​វគ្គ​ថែម​ម៉ោង​យ៉ាង​លំបាក​៕

adverise with khmeread
ប្រភព៖ Reuters

មតិយោបល់