អ្នករាំលើកទឹកចិត្តកីឡានាង Seo Hyun Sook របស់កូរ៉េខាងត្បូងបានល្បីល្បាញដោយសារសម្រស់ឥតខ្ចោះរបស់នាង ជាមួយនឹងអ្នកគាំទ្រនិងប្រព័ន្ធផ្សព្វផ្សាយយកនាងធ្វើជាប្រធានបទនិយាយពេញបណ្ដាញសង្គម។
បើទោះជាការងាររបស់នាងគឺជាអ្នករាំក្នុងចំណោមហ្វូងមនុស្សនិងរាំជួយគាំទ្រក្រុម Doosan Bears នៅកម្មវិធីប្រកួតបាល់បោះរបស់ពួកគេ ក៏ប៉ុន្តែមានមនុស្សជាច្រើនបានទៅមើលការប្រកួតនោះដើម្បីឃើញនាង Seo Hyun Sook ដែលក្លាយជាតារាល្បីនៅលើអនឡាញនាពេលថ្មីៗនេះ។
ជាមួយនឹងអ្នកគាំទ្រជាច្រើនបានសរសើរលើកតម្កើងនាងថាមានសមត្ថភាពរាំ ខ្លះទៀតថានាងគួរតែសាកល្បងប្រឡូកក្នុងវិស័យសិល្បៈកូរ៉េ ជាកន្លែងដែលនាងអាចនឹងកាន់តែល្បីនិងមានកេរ្តិ៍ឈ្មោះ៕
