adverise with khmeread 0

​ភាគ​បញ្ចប់​! Paul Pogba ប្រកា​សមក Manchester United ជា​ផ្លូវការ​

    ​បិសាច​ក្រហម Manchester United បានបញ្ចប់​កិច្ចព្រមព្រៀង​ផ្ទេរ​កំណត់ត្រា​ពិភពលោក​តម្លៃ ១០០​លាន​ផោន (១៣០​លាន​ដុល្លារ​) ទៅលើ Paul Pogba ហើយ​កាលពី​យប់​ថ្ងៃ​ចន្ទ​ប្រទេស​អង់គ្លេស​។​

​    ​ខ្សែបម្រើ​ពោរពេញ​ទៅដោយ​ទេពកោសល្យ​របស់​ពិភពលោក​រូបនេះ​បានធ្វើ​ដំណើរ​ពី​សេះបង្កង់ Juventus ដើម្បី​ចូលរួម​ម្តងទៀត​ជាមួយ​ក្លឹប​ចាស់​របស់ខ្លួន​ដែល​គាត់​បាន​ចាកចេញ​ទាំង​ស្ងាត់ៗ​កាលពី​ឆ្នាំ ២០១២​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​វ័យ ២៣​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​រំពឹងថា​នឹង​ពាក់​ឯកសណ្ឋាន​លេខ​៦ និង​ព្រមព្រៀង​លើ​កុងត្រា​តម្លៃ​ប្រាក់​ឈ្នួល ២៩​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ ដែលមាន​រយៈពេល​ប្រាំ​ឆ្នាំ​ដើម្បី​ធ្វើការ​ក្រោមបង្គាប់​របស់ Jose Mourinho ។ ក៏មាន​ជម្រើស​ដើម្បី​បន្ថែម​រយៈពេល​ស្នាក់នៅ​បន្ត​មួយឆ្នាំ​ទៀត​ផងដែរ​សម្រាប់ Pogba៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់