adverise with khmeread 13956865 272341299813657 161383088 n

ឃាត់​បុរស​ម្នាក់​ពីបទ​លួងលោម​ពង្រាត់​ក្មេងស្រី​អាយុ​១២​ឆ្នាំ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាល​ព្រឹក​ថ្ងៃទី​៨​ សីហា ​ក្នុងករណី​លួងលោម​ពង្រាត់​អនីតិជន (ក្មេងស្រី​អាយុ​១២​ឆ្នាំ​) នៅ​ថ្ងៃទី​៦ ​សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៦ ​និង​១០​នាទី​នៅ​ចំណុច​ផ្ទះ​លេខ​៤៦៧A​ ផ្លូវលេខ​៩០៧ ក្រុមទី​១៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។

    ប៉ូលិស​និយាយថា​ជនសង្ស័យ​ឈ្មោះ រស់ សុ​រិ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និង​មុខរបរ​ មិន​ពិតប្រាកដ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ប​.​ព​.​ស ភេទ​ស្រី អាយុ​១២​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ចំណុច​ខាងលើ មុខ​បរ សិស្សសាលា​ឯកជន ​(សុវណ្ណ​ភូមិ​)​។​

    ប៉ូលិសបន្ត​ថា នៅ​ថ្ងៃទី​០៥ ​សីហា​ ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​នាំ​ជន​រង​​គ្រោះ​ទៅ​ទិញ​អាវ​មួយ​នៅ​ផ្សារ ​សាំ​ហាន់​ ហើយ​នាំគ្នា​ម​ផ្ទះ​វិញ​។​ បន្ទាប់មក​នៅ​ថ្ងៃទី​០៦ ​សីហា ​ឆ្នាំ២០១៦ ម៉ោង​១៦​ និង​១០​នាទី ល្ងាច​ជនសង្ស័យ​បាន​នាំ​ជនរងគ្រោះ​ចេញពីផ្ទះ​បាត់ ដោយ​ជន​
​រងគ្រោះ​យក​ម៉ូតូ​ចេញពីផ្ទះ​០១​គ្រឿង​ម៉ាក​ HONDA 2D ​ពណ៌​ក្រហម​ ស្លាក​លេខ​ភ្នំពេញ ​1CM-1561​។

    លុះ​ថ្ងៃទី​០៨ ​សីហា ​ឆ្នាំ២០១៦ វេលា​​ម៉ោង​៩​ និង​៣០​នាទី សាច់ញាតិ និង​ឪពុក​ជនរងគ្រោះ​បានឃើញ​ជនសង្ស័យ​នៅ​ចំណុច គ្លីនិក ស្ថិតនៅ​ខាងជើង​វត្ត​សំពៅ​មាស សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រួច​នាំ​ជនសង្ស័យ​ប្រគល់ជូន​ប៉ុស្តិ៍​រដ្ឋបាល​ទួល​សង្កែ​។​

    ហើយ​ជន​ស​ង្ស័​បាន​សារភាពថា​ ​ខ្លួន​ពិតជា​បាន​នាំ​ក្មេងស្រី​​ចេញពីផ្ទះ​នៅ​ជាមួយគ្នា​ប្រាកដ​មែន​ ​ហើយ​ជនរងគ្រោះ​ទើបតែ​សុំខ្លួន​ថា​
​ទៅ​មើល​ផ្ទះមួយ​ភ្លែតចាំ​មកវិញ​។​

    បច្ចុប្បន្ន សាច់ញាតិ និង​ឪពុក​បង្កើត​ពុំទាន់​រកឃើញ​ជនរងគ្រោះ​នៅឡើយ​។​ នៅ​ចំពោះមុខ​ករណី​ខាងលើ​អធិការ​ដ្ឋា​នក​សាង​សំណុំរឿង និង​បញ្ជូន​​ជនសង្ស័យ​ឈ្មោះ រស់ សុ​រិ​ន ទៅ​សា​​លា​ដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាមនីតិវិធី​ច្បាប់​៕


 

adverise with khmeread

មតិយោបល់