adverise with khmeread 1

លោក Rafa Benitez នឹង​ដឹកនាំ​ក្រុម Real Madrid ទៅ​ទឹកដី Mestalla យប់​នេះ​ក្នុងនាម​ជា​វីរៈបុរស​របស់​ក្រុម Valencia

លោកគ្រូ​បង្វឹក Rafa Benitez នឹង​ទទួលបាន​ការស្វាគមន៍​ពី​ប្រិយមិត្ត​ក្រុម​ម្ចាស់ផ្ទះ​ក្នុងជំនួបរ​វាង​ក្រុម Valencia និង Real Madrid នៅវេលា​ម៉ោង ០២:៣០ រាត្រី​នេះ​។​

​លោកគ្រូ​បង្វឹក​ក្រុម​យក្ស Real Madrid រូបនេះ​កំពុង​ត្រូវបាន​ក្រុម​អ្នកគាំទ្រ​និង​កីឡាករ​មួយចំនួន​ដែល​មិន​ពេញ​ចិត្តនឹង​រូបលោក​បង្ខំ​ឲ្យ​ចុះ​ចេញពី​តំណែង ប៉ុន្តែ​នៅក្នុង​យប់​នេះ​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម Valencia នឹង​លើក​ផ្ទាំង​មួយ​ទំហំ ៦០ ម៉ែត្រ​នៅ​ពីក្រោយ​ហ្គូ​ន ជាមួយនឹង​ពាក្យ "Always grateful" មានន័យថា "​មាន​សេចក្តី​អំណរ​ជានិច្ច​" ដោយ​អម​ជាមួយ​រូបភាព​ពានរង្វាន់ La Liga ចំនួន​ពីរ និង UEFA Cup ចំនួន​មួយ ដែល​រូបគាត់​បានឈ្នះ​ពាន​ទាំងនេះ​ជាមួយ Valencia ក្នុងអំឡុង​ឆ្នាំ ២០០១ ដល់ ២០០៤​។​

​ក្នុង​យប់​នេះ សម្រាប់​លោក Rafa Benitez គឺជា​ការ​រំលឹក​ដឹងគុណ​ដ៏​ធំធេង​ពី​ក្រុម​ប្រិយមិត្ត​ម្ចាស់ផ្ទះ ប៉ុន្តែ​សម្រាប់​គ្រូបង្វឹក Valencia លោក Gary Neville វិញ​គឺជា​ការប្រកួត​ដែល​លោកត្រូវតែ​យកចិត្តទុកដាក់ ពិ​ព្រោះ​បច្ចុប្បន្ន​ក្រុម Valencia កំពុង​ស្ថិតនៅ​លំដាប់​ទី ១១ មាន ២២ ពិន្ទុ ដាច់​ពី​កៅអី Champions League ទៅដល់ ១១ ពិន្ទុ​ឯណោះ​ហើយ​រូបលោក​នៅតែ​កំពុង​ស្វែងរកជ័យជំនះ​ជា​លើកដំបូង​នៅក្នុង​លី​ក​ក្នុងនាម​ជា​គ្រូបង្វឹក​ថ្មី​។​

​គ្រូបង្វឹក​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ជ័យជំនះ​ដូចគ្នា​ក្នុង​យប់​នេះ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ពួកគេ​នឹង​ទទួលបាន​ការស្វាគមន៍​ដ៏​កក់ក្តៅ​ពី​ប្រិយមិត្ត​នៅ​ដើមការ​ប្រកួត​៕

adverise with khmeread
ប្រភព៖ ដេលីម៉េល

មតិយោបល់