adverise with khmeread 13936860 1029429827171932 1681265237 n

រថយន្ត​ដឹក​កម្មករ​រោងចក្រ​បើក​ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​ក្រឡាប់​រងរបួស​ធ្ងន់​ស្រាល​៧​នាក់​

    កំពង់ឆ្នាំង ៖ កម្មករ​ប្រមាណ​៤០​ ទៅ​៥០​នាក់ កំពុង​ជិះ​លើ​រថយន្ត បណ្តាលឱ្យ​មនុស្ស​៧​នាក់​រងរបួស​ធ្ងន់ ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បាន​ជ្រុល​ចង្កូត ក្នុងស្ថានភាព​ផ្លូវ​កោង និង​បើក​លឿន បណ្តាលឱ្យ​ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​រថយន្ត​បាន​ក្រឡាប់។​

    គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​៧​នាក់​រងរបួស ក្នុងនោះ មាន​ម្នាក់​រងរបួស​ធ្ងន់​ត្រូវ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត និង​មានការសម្រួល​ចរាចរណ៍​មិនឱ្យ​មានការ​កកស្ទះ​នោះទេ។​

    ប៉ូលិស​បញ្ជាក់ថា គ្រោះថ្នាក់​នេះ​បណ្តាលមកពី​អ្នកបើកបរ​មានការ​ធ្វេសប្រហែស និង​បើកបរ​ក្នុង​ល្បឿន​លឿន ស្របពេល​ផ្លូវ​កោង ទើប​បណ្តាលឱ្យ​មានការ​គ្រោះថ្នាក់​បែបនេះ​កើតឡើង៕
    

adverise with khmeread

មតិយោបល់