adverise with khmeread 1

បើក​ម៉ូតូ​ប៉ះ​ដៃចង្កូត​គ្នា​ដួល​...​រថយន្ត​បើក​មកពី​ក្រោយ​កិន​ខ្ទេច​!

    កណ្តាល ៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ថ្ងៃទី​០៩​ សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៦ ​និង​៤០​នាទី នៅ​ចំណុច​មុខ​ភូមិត្រពាំងក្រសាំង ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ​ចន្លោះ​គីឡូម៉ែត្រ​លេខ២១ - ២២ ផ្លូវជាតិ​លេខ​៤ រវាង​រថយន្ត ​និង​ម៉ូតូ​បណ្ដាលឱ្យបុរសម្នាក់​របួសធ្ងន់​ធ្ងរ។

    ប៉ូលិស​និយាយថា ដំបូង​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក សង់​C១២៥ ពណ៌​ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ​ 1CI 5854​ បើកបរ​ដោយ​ឈ្មោះ ម៉ៅ សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ម៉ូតូ​មាន​កញ្ចក់​ និង​មួកសុវត្ថិភាព ដែល​បើក​ពី​ទិស​ខាង​លិចទៅ​កើត​ ព្រះសីហនុ​ទៅ​ភ្នំពេញ។

    លុះដល់​ចំណុច​ខាងលើ ​ម៉ូតូជនរងគ្រោះបាន​ប៉ះ​ដៃចង្កូត នឹង​ម៉ូតូ​០១​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក បណ្ដាលឱ្យ​ដួលខ្ទាតចូល​កង់​ខាងស្ដាំ​ផ្នែក​ខាងមុខរថយន្ត​០១​គ្រឿង ម៉ាក​អាំងទែរ​ណាស់​សូ​ណា​ល់ ​ពណ៌​ត្រួយ​ចេក ពាក់​ស្លាកលេខ ព្រះ​សីហនុ 3A 3405 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ (​គេចខ្លួន​) បើកបរ​ក្នុងទិសដៅ​ស្របគ្នា បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ​០១​គ្រឿង និងរងរបួស​ធ្ងន់​១​នាក់។​

    គ្រោះថ្នាក់​នេះ​ប៉ូលិស​សេចក្តី​សន្និដ្ឋានថា​ករណីនេះ​បណ្ដាលមកពី​ម៉ូតូ បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ក្នុង​ទីប្រជុំជន ។​ ក្នុងករណីនេះ​កម្លាំង​ជំនាញ បាន​វាស់វែង​និង​យក​មធ្យោបាយ ដែល​ពាក់​ព័ន្ធ មក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល​ដើ​ម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់