adverise with khmeread 1

ចាំ​គាំទ្រ​ទាំងអស់គ្នា​! កីឡាករ​ហែល​ទឹក​កម្ពុជា ពូ សុ​វិច្ចា ប្រកួត​នៅ​ម៉ោង​១១​យប់​ថ្ងៃ​អង្គារ​នេះ នៅ​អូឡាំពិក​ហ្គេម នៅ​រី​យ៉ូ ប្រេ​ស៊ី​ល​

​    ​កីឡាករ​ហែល​ទឹក​ជម្រើសជាតិ​ក​កម្ពុ​ជាដើម​កំណើត​អាមេរិក ពូ សុ​វិច្ចា ដែល​នឹងត្រូវ​ប្រកួត​លើ​វិញ្ញាសា ហែល​ទឹក​សេរី ១០០​ម៉ែត្រ នឹងត្រូវ​ប្រកួត​មុនគេ ក្នុងចំណោម​អត្ត​ព​លិ​ក​របស់​កម្ពុជា​ទាំង​៦​រូប នៅវេលា​ម៉ោង​១១ យប់​ថ្ងៃ​អង្គា​រ៍​នេះ ម៉ោង​នៅ​កម្ពុជា នៅក្នុង​ព្រឹត្តិការណ៍​កីឡា​កម្រិត​ពិភពលោក អូឡាំពិក​ហ្គេម លើក​ទ​ទី​៣១ នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រ​ស៊ី​ល​។​

​    ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ទទួលបន្ទុក​នាយ​បេស​ក កម្ម​របស់​កម្ពុ​ជាមាន​ប្រសាសន៍​បញ្ជាក់ តាម រយៈ​វីដេអូ​ឃ្លី​ប ពី​ប្រេ​ស៊ី​លម​កថា អត្ត​ព​លិ​ក​កម្ពុជា ដែល​ប្រកួត មុនគេ គឺ​កីឡាករ ពូ សុ​វិច្ចា ដែល​លេង​លើ​វិ​ញ្ញា សា​សេរី ១០០​ម៉ែត្រ ចាប់ពី​ម៉ោង​១១​យប់​តទៅ ម៉ោង​នៅ​កម្ពុជា នៅពេលដែល​រូបគេ​នឹងត្រូវ​ធ្វើការ​ប្រកួត​ជុំទីមួយ នៅឯ​អាង​ហែល​ទឹក Olympic Aquatics Stadium ក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល​។ ​លោក បន្ថែមថា សម្រាប់​ការហ្វឹកហាត់ និង​កា​ផ្សាំ​ទៅនឹង​អាកាសធាតុ ក៏ដូចជា​ការហូបចុក មិនមាន​បញ្ហា​អ្វី​ជាធំ​ដុំ​នោះឡើយ ពោលគឺ ពូ សុ​វិច្ចា រួមទាំង​អត្ត​ព​លិ​ក​ផ្សេងៗ​ទៀត​របស់ កម្ពុជា បាន​បន្ត​ការហ្វឹកហាត់​ជា​រៀងរាល់ថ្ងៃ យ៉ាង សកម្ម ដើម្បី​ត្រៀម​ការប្រកួត​ផ្លូវ​ការចូល​មកដល់​។​

​    ​លោក ហែម គី​រី គ្រូបង្វឹក​កីឡាហែលទឹក​កម្ពុជា ដែល​កំពុង​ស្ថិតនៅ​ទីក្រុង​រី​យ៉ូ​ដែរនោះ បាន​ប្រាប់​អ្នក សារពត៌មាន​ថា ការហ្វឹកហាត់​ត្រៀម​របស់​កីឡាករ ពូ សុ​វិច្ចា បានល្អ ហើយ​ថែមទាំង​អាច​បំបែក​កំណត់ត្រា​ផ្ទាល់ខ្លួន​បាន​ទៀត ជាពិសេស​គឺ​ធ្វើ​បានល្អ​ជាង កាលពី​ព្រឹត្តិការណ៍​ប្រចាំ​តំបន់ កន្លងទៅ ដែល​១០០​ម៉ែត្រ ធ្លាប់បាន ប្រើ​ថិរវេលា ៥៣​វិនាទី​។​

​    ​សូម​រំលឹកថា ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​៦​រូប លើ​៤​ប្រភេទ​កីឡា ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ហ្គេម លើក​ទី​៣១​នេះ ដោយ​កីឡាហែលទឹក គឺ​កីឡាករ ពូ សុ​វិច្ចា​, កីឡាការិនី ហែម ថុ​ន វិ​ទិ​នី​, អត្តពលកម្ម​លើ​វិញ្ញាសារ​រត់​ម៉ា​រ៉ា​តុង កីឡាករ នី​កូ និង​កីឡាការិនី លី ណា​រី​, កីឡា​ចំបាប់ កីឡាការិនី ចូ​វ សុធា​រ៉ា និង​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ដែលជា​កីឡាការិនី​តែ​១​រូប​គត់​របស់​កម្ពុជា ដែល​បាន ឈ្នះ​កៅអី​អូឡាំពិក វគ្គ​ជម្រុះ​ប្រចាំ​ទ្វីបអាស៊ី កាលពីពេល​កន្លងទៅ ហើយ​បាន​ឈានទៅរក​ការប្រកួត​បន្ត​វគ្គ​១៦ នាក់​ចុងក្រោយ នៅ​ប្រេ​ស៊ី​ល​នេះ​។​

​    ​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​រី​យ៉ូ នៅ​ប្រទេស​ប្រេ​ស៊ី​ល​នេះ គឺ​ទូរទស្សន៍ រស្មី​ហង្ស​មាស HDTV កំពុង​ផ្សាយ​បន្ត​ផ្តា​ល់ពី​ព្រឹត្តិការណ៍​ប្រកួត​នានា ជា​រៀងរាល់ថ្ងៃ​រហូតដល់​ថ្ងៃ ទី​២១​សីហា ដែលជា​ថ្ងៃ​បញ្ចប់​ការប្រកួត​ទាំងមូល​តែម្តង ហើយ​ក្នុងនោះ​ការប្រកួត​របស់​កម្ពុជា​ក៏​នឹងមាន​ការ ផ្សាយ​បន្ត​ផ្ទាល់​ផងដែរ​។ 

​    ​ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​រង់ចាំ​តាមដាន​ទស្សនា​ព្រឹត្តិការណ៍​លំដាប់​ពិ​ព​ភ លោក ដែល​ប្រារព្ធ​ធ្វើឡើង​រៀងរាល់​៤​ឆ្នាំ​ម្តងនេះ នៅលើ​កញ្ចក់​ទូរទស្សន៍ រស្មី​ហង្ស​មាស HDTV ដោយ​ក្តី រីករាយ​៕​

adverise with khmeread

មតិយោបល់