adverise with khmeread 1

ជម្រើសជាតិ​កម្ពុជា​គ្រោង​ប្រកួត​កម្តៅ​សាច់ដុំ​ជាមួយ​ហុងកុង​ពីរ​ជើង ដូរ​ទឹកដី​គ្នា​ទៅវិញទៅមក ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​បឋម AFF Suzuki Cup ២០១៦

​    ​បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​សឹង្ហ​បុរី​ដោយ​លទ្ធផល ២​ទល់​១ នៅក្នុង​ជំនួប​មិត្តភាព កាលពីពេល​ថ្មី​កន្លងទៅនេះ​, ក្រុម​ជម្រើសជាតិ​កម្ពុជា​គ្រោង​នឹង​ប្រកួត​កម្តៅ​សាច់ដុំ​អន្តរជាតិ​ចំនួន​២​ប្រកួត​ផ្សេ​ទៀត ជាមួយ​ក្រុម​ហុងកុង ដោយ​ប្តូរ​ដី​គ្នា​ម្តងម្នាក់ ក្នុង​គោលដៅ​ពង្រឹង​កម្រិត​បច្ចេកទេស​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ បឋម AFF Suzuki Cup ២០១៦​។​

​    ​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្រោម​ការ​បង្វឹក​ផ្ទា​ល់ពី​គ្រូ​បង្គោល​សញ្ជាតិ​កូរ៉េខាងត្បូង លោក លី ទែ​ហ៊ូ​ន​, ក្រុម​ជម្រើសជាតិ​កម្ពុជា​គ្រោង​នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ហុងកុង នៅ​ទឹកដី​ហុងកុង នា​ថ្ងៃទី​០១ កញ្ញា ហើយ​នៅ​ជើង​ទី​២ កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ម្តង នៅ​ថ្ងៃទី​០៦ ខែតុលា ដោយ​រំពឹងថា​នឹងមាន​អ្នកគាំទ្រ​លើកទឹកចិត្ត​រាប់ម៉ឺន​នាក់​ទៀត​។​

​    ​សម្រាប់​វគ្គ​ជម្រុះ​បឋម AFF Suzuki Cup 2016 នេះ គឺ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹងត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​៣​ប្រទេស​ផ្សេងទៀត គឺ​ប្រ៊ុយណេ​, ទី​ម័​រ​ខាងកើត និង​ក្រុម​ជម្រើសជាតិ​ឡាវ ពីថ្ងៃ​ទី​១៥​ដល់ ថ្ងៃទី​២១ តុលា ខាងមុខ ដើម្បី​ស្វែ​ករក​ក្រុម​ខ្លាំង​តែ​១​ប៉ុណ្ណោះ ឆ្ពោះទៅ​ប្រកួត​វគ្គ​ចែក​ពូ​ល​សន្សំ​ពិន្ទុ ក្នុង​ពូ​ល​B​។ 

​    ​១​ក្រុម​ដែល​បាន​ពី​វគ្គ​ជម្រុះ​បឋម​នឹងត្រូវ​ទៅ​បំពេញ​មួយ​កៅអី​ក្នុង​ពូ​ល​B ជាមួយ​៣​ក្រុម​ផ្សេងទៀត ដែល មាន​កម្រិត​ខ្ពស់ជាង និង​អង្គុយ​រង់ចាំ​ស្រាប់ គឺ​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​, ម៉ាឡេស៊ី និង​វៀតណាម ដែល​នឹង ត្រូវ​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៩ ខែវិច្ឆិកា​ដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ ខណៈ​ពូ​ល A មាន​៤​ក្រុម រួមមាន​៖ ម្ចាស់​ការពារ​តំណែង​ជើងឯក ថៃ រដូវ​កាល​ចាស់​, ម្ចាស់ផ្ទះ​ហ្វីលីពីន​, សឹង្ហ​បុរី និង​ឥណ្ឌូនេស៊ី​។ 

​    ​សម្រាប់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ គឺ​ពូ​ល​A ប្រកួត​នៅ​ប្រទេស​ហ្វីលីពីន និង ពូ​ល​B ប្រកួត​នៅ​មី​យ៉ាន់​ម៉ា​៕​

adverise with khmeread

មតិយោបល់