adverise with khmeread 1

រឿង​ពិត​របស់​មិត្ត​នារី​ទើប​ចេះ​បើកឡាន​! ស្ត្រី​ម្នាក់នេះ​ថយ​ឡាន​កិន​លើ​រថយន្ត Ferrari របស់គេ​តម្លៃ​៤០​ម៉ឺន​ដុល្លារ​

    ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ស្ត្រី​ម្នាក់​បាន​ថយ​ឡាន​ម៉ាក Mercedes-Benz 380SL Roadster កិន​ពីលើ​ក្បាល​រថយន្ត​ស៊េរី​ថ្មី​ដ៏​កម្រ​ម៉ាក Ferrari 458 Speciale ដែលមាន​តម្លៃ​ដល់​ទៅ ៤០០.០០០ ដុល្លារ​។ មានការ​ខូចខាត​ច្រើន​គួរសម​ទៅលើ​រថយន្ត​ទំនើប​ថ្លៃ​កប់​ពពក​មួយ​នេះ​។​

​    ​ហេតុការណ៍​កើតឡើង​កាលពី​សប្តាហ៍​មុន​នៅ​ទីក្រុង Great Fall រដ្ឋ Montana សហរដ្ឋអាមេរិក​។

​    ​ស្ត្រី​ម្នាក់​នោះបាន​បើករថយន្ត​ម៉ាក Mercedes បាន​មានបំណង​ចង់​ចត​ពីមុខ​រថយន្ត​ទំនើប​មួយ​នេះ​ទន្ទឹមនឹង​ចិញ្ចើមផ្លូវ ប៉ុន្តែ​វា​ត្រូវបាន​ខុស​បច្ចេកទេស​យ៉ាងធ្ងន់ធ្ងរ​។​

​    ​ការជួសជុល​ទៅលើ​រថយន្ត​មួយ​នេះ​នឹងត្រូវ​ចំណាយ​អស់​រាប់សិប​ម៉ឺន​ដុល្លារ​។ គ្រោះថ្នាក់​បានកើត​ឡើងទៅ​ហើយ​។ ប៉ុន្តែ​គួរតែមាន​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់ ប្រសិនបើ​អ្នក​ចង់​ចត​ក្បែរ​រថយន្ត​ដែលមាន​តម្លៃ​ថ្លៃ​ខ្ទង់​រាប់សិប​ម៉ឺន​ដុល្លារ​បែបនេះ​៕

 

 

adverise with khmeread
ប្រភព៖ Youtube

មតិយោបល់