adverise with khmeread 3vknhfi2

​ញាក់សាច់​! សន្តិសុខ​ម្នាក់​ចេញមក​បំបែក​ស្រីៗ​វ៉ៃ​បោចសក់​គ្នា លេង​សុទ្ធតែ​ក្បាច់ Spear របស់ John Cena

​    ​នៅក្នុង​វីដេអូ​ខាងក្រោម​នេះ បានបង្ហាញ​ពី​សិស្សសាលា​ស្រី​ពីររូប​ប្រយុទ្ធ​ស៊ីសាច់​ហត់​ឈាម​គ្នា​យ៉ាង​ក្តៅគគុក ប៉ុន្តែ​ពួកគេ​មិនដឹងថា​នឹងមាន​ហេតុការណ៍​អ្វី​បន្ទាប់​កើតឡើង​នោះឡើយ​។​

​    ​ខណៈដែល​សិស្សស្រី​ពីររូប​បាន​វាយតប់​គ្នា​ពេញទំហឹង​និង​គ្មាន​នរណាម្នាក់​ចូល​ឃាត់​នោះ ត្រឹមតែ​រយៈពេល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ក៏មាន​ឆ្មាំ​ការពារ​សន្តិសុខ​សាលា​មួយរូប​បានបង្ហាញ​ខ្លួន​មក​បំបែក​អ្នក​ទាំងពីរ​។​

​    ​នេះ​មិនមែនជា​ការឃាត់​ធម្មតា​នោះឡើយ ដោយ​គាត់​បាន​ប្រើប្រាស់​ក្បាច់ Spear របស់ John Cena ដើម្បី​បំបែក​សិស្សស្រី​ទាំងពីរ​នេះ ដែល​វា​បាន​ផ្លាស់ប្តូរ​ស្ថានភាព​ពី​សមរភូមិ​ដ៏​ក្តៅគគុក ទៅជា​រឿង​ដ៏​គួរឱ្យ​សំណើច ហើយ​វា​ត្រូវបាន​ចែកចាយ​ពាសពេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទៀតផង​៕

 

adverise with khmeread
ប្រភព៖ 9Gag

មតិយោបល់