adverise with khmeread Havad web

"Havard Nordtveit" គ្មានអ្វី​ថ្មី​ដែល​ត្រូវ​បង្ហាញ​នៅ PL ទេ​

​    ​កីឡាករ​ខ្សែបម្រើ​វ័យ​២៦​ឆ្នាំ Havard Nordtveit ទើបតែ​ផ្ទេរ​ពី​ក្លឹប​អាល្លឺម៉ង់ Borussia មក​ចូលរួម​ជាមួយ​ក្រុម West Ham កាលពី​រដូវក្តៅ​នេះ​។

​    ​Havard បាន​ចំណាយពេល​ជាង​៥​រដូវ​កាល​នៅ​ក្របខណ្ឌ Bundesliga ពេលនេះ​កីឡាករ​រូបនេះ​នឹង​ត្រឡប់មក​សាកល្បង​សមត្ថភាព​របស់ខ្លួន​នៅ​ក្របខណ្ឌ PL ម្តងទៀត​។ កីឡាករ​សញ្ជាតិ​ន័​រ​វែ​ស រូបនេះ​ខកខាន​មិនបាន​បង្ហាញ​មុខជា​ក្រុម​ជម្រើស​ដំបូង​របស់ Arsenal ទេ អំឡុងពេល​៣​ឆ្នាំ​ជាមួយ​លោក Arsene Wenger​។​

​    ​ទោះជា​យ៉ាងណា Havard មិនបាន​បង្ហាញ​អារម្មណ៍​ថា រង​សម្ពាធ​នោះទេ ផ្ទុយទៅវិញ​កីឡាករ​រូបនេះ​គ្រោង​នឹង​យក​បទពិសោធ​ដែលមាន មកជួយ​ដល់​ក្រុម​ដែល​កំពុង​ត្រដាបត្រដួស​នេះ​។ នៅពេល​សួរថា តើ​ខ្លួន​មាន​អ្វី​មក​បង្ហាញ​ទេ​នៅពេល​ត្រឡប់មក​អង់គ្លេស Havard បាន​ឆ្លើយថា “​ទេ​! ខ្ញុំ​ចំណាយ​ពេលវេលា ដ៏​ល្អ​៥​ឆ្នាំ​ជាង​នៅ​ប្រទេស​អាល្លឺម៉ង់​” ខ្ញុំ​លេង​នៅ​ក្របខណ្ឌ Bundesliga ខ្ញុំ​ដឹងថា លី​ក​នោះ​វា​យ៉ាងម៉េច ហើយ​ខ្ញុំ​ចង់​ព្យាយាម​លេង​បាន​ឲ្យ​ច្រើន​ប្រកួត​តាម​ដែល​អាចធ្វើ​ទៅបាន​នៅ PL ”៕

adverise with khmeread

មតិយោបល់