adverise with khmeread Mane rex 3412906b

ក្រុម​បិសាច​ក្រហម Manchester United បាន​ចុះបញ្ជី​ទិញ​កីឡាករ Sadio Mane ពី​ក្រុម Southampton

កីឡាករ Sadio Mane ខ្សែប្រយុទ្ធ​របស់​ក្រុម Southampton ត្រូវបាន​លោក Ronald Koeman ដាក់​ជា​កីឡាករ​បម្រុង​បន្ទាប់ពី​មិនបាន​គោរព​វិន័យ ដោ​យមក​ចូលរួម​ហ្វឹកហាត់​មិនទាន់​តាម​កាលកំណត់ មុន​ការប្រកួត​ជាមួយ​ក្រុម Norwich នៅ​យប់​ម្សិលមិញ​នេះ​។

វា​អាចជា​តម្រុយ​មួយ​សម្រាប់​ក្រុម​បិសាច​ក្រហម Manchester United ប៉ុន្តែ​ក្រុម​បិសាច​ក្រហម​នឹងត្រូវ​ចំណាយ​លើ​ថ្លៃឈ្នួល​សម្រាប់​កីឡាករ​រូបនេះ ១២៥,០០០​អ៊ឺ​រ៉ូ ក្នុង​មួយ​សប្តាហ៍​ក្នុង​រយះពេល ៥​ឆ្នាំ​។​

​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United លោក Luis Van Gaal បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់​ដោយ​ហ៊ាន​ដាក់​ថ្លៃ​ដល់​ទៅ ៣០​លាន​អ៊ឺ​រ៉ូ ដើម្បី​នាំ​កីឡាករ​រូបនេះ​មកកាន់​ទឹកដី Old Trafford ។ ការចាយ​លុយ​ដ៏​ខ្ចះ​ខ្ចាយ​របស់​គ្រូបង្វឹក​រូបនេះ គឺ​ក្នុង​គោលបំនង​ចង់យក​កីឡា Sadio Mane មក​ចាប់​ដៃគូ​ជាមួយ Felipe Anderson ដែលមាន​ក្នុង​បញ្ជី​ទិញដូរ​កីឡាករ​របស់គាត់​។

ប្រភព ៖ ដឹសាន់

adverise with khmeread

មតិយោបល់