adverise with khmeread 711e8e583b7d4e219f9e90a78107067a.07ce3 copy

កាបូប​របស់​ក្មេង​ខ្សោយ​បញ្ញា​តម្លៃ​ដើម​ជាង ១៤ ដុល្លារ ត្រូវ​ពួក​អ្នក​ឆ្លៀតឱកាស​ដាក់លក់​តាម​អន​ឡាញ​ជិត ១០០ ដុល្លារ​

    ​សិង្ហ​បុរី - អ្នកលក់​នៅលើ​អន​ឡាញ​ខ្លះ​បាន​ប៉ុនប៉ង​ដើម្បី​ទិញយក​កាបូប Dinosaur Pouch រចនា​ឡើង​ដោយ Toh Sheng Jie ក្មេង​អន់​បញ្ញា​មកពី​សាលា Pathlight School ។ ឥឡូវនេះ​តម្រូវការ​កាបូប​នេះ​ត្រូវការ​ច្រើន បន្ទាប់ពី​លោកស្រី Lee Hsien Loong ត្រូវគេ​ប្រទះឃើញ​ប្រើ​កាបូប​នេះ​អំឡុង​ទស្សនកិច្ច​នៅ​សេត​វិមាន​ប្រទេស​អាមេរិក​កាលពី​សប្តាហ៍​មុន​។​

​    ​មហាវិទ្យាល័យ Art Faculty ដែល​លក់​ស្នាដៃ​សិល្បៈ និង​ទំនិញ​ធ្វើ​ដោយ​សិស្ស​និង​អតីត​សិស្សសាលា Pathlight រួមមាន​ទាំង​កាបូប Dinosaur Pouches របស់ Sheng Jie វ័យ ១៩ ឆ្នាំ​ផង​នោះ បាន​ដាស់តឿន​ដល់​ពួក​អ្នក​គេង​ចំណេញ​ឱកាស​កុំឱ្យ​លក់​កាប់​ខ្លាំងពេក នៅក្នុង​ផុស Facebook កាលពី​ថ្ងៃ​សៅរ៍​។ 

​    ​អ្នក​ដែល​យកទៅលក់​បន្ត​ហាក់បីដូចជា ចង់​គេង​ចំណេញ​ហួសប្រមាណ​ពី​កាបូប​នេះ​។​

​    ​ក្នុង​ផុស​មួយ​នៅលើ Facebook ដែល​បង្ហាញ​ពី​អ្នកលក់​តាម​អន​ឡាញ​ពីរ​នាក់ បានដាក់​លក់​កាបូប​នេះ​ក្នុងតម្លៃ​ផ្សេងគ្នា ដោយ​ម្នាក់​លក់​ក្នុងតម្លៃ ២២,៨០ ដុល្លារ និង​ម្នាក់ទៀត​លក់​ក្នុងតម្លៃ​កប់​ពពក ៩៩ ដុល្លារ​នៅលើ​វេ​ប​សាយ Carousell​។ 

​    ​តម្លៃ​ដើម​របស់​កាបូប​នេះ​គឺ ១៤,៨០ ដុល្លារ និង​ឥឡូវ​លក់​អស់ពី​ស្ដុក​ហើយ ប៉ុន្ដែ​អាច​កា​ម៉ុង​ទិញ​ទុក​មុន​នៅលើ​វេ​ប​សាយ​របស់​មហាវិទ្យាល័យ​សិល្បៈ Art Faculty បាន​។​

​    ​រឿងនេះ​បានធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ផ្ទុះ​កំហឹង​ដោយ​ហៅ​ទង្វើ​របស់​អ្នកលក់​បែបនេះ​ថា "​គួរឱ្យ​ស្អប់ខ្ពើម​", "​អាក្រក់​" និង "​គ្មាន​សីលធម៌​" ៕

 

adverise with khmeread
ប្រភព៖ Asiaone

មតិយោបល់