adverise with khmeread 1

ប៉ូលិស​ចេះ​រអ៊ូ​រឿង​ឡាន​ដឹក​គ្រួស​ចាក់​លើ​ថ្នល់​បង្ក​ការរំខាន​យ៉ាងខ្លាំង​

    កណ្ដាល ៖ ក្នុង​ដំណើរ​បំពេញបេសកកម្ម លើ​ដង​ផ្លូវជាតិ​លេខ​២១ ពេលព្រឹក​ព្រលឹម​ត្រូវបាន​រំខាន ដោយ​កំទេច​ថ្ម តូចៗ ចាក់​លើ​ដងផ្លូវ​កំពុង​ជួសជុល បណ្ដាលឱ្យ​មុត​ធ្លាយ​កង់ឡាន​ខាងឆ្វេង​ក្រោយ អស់​មួយ​កាលពី​ព្រឹក​ថ្ងៃទី​៨ ​សីហា​ ឆ្នាំ​២០១៦។​

    ពេល​យក​ឱ្យ​ជាង​ប៉ះ​កង់​ជាង​និយាយថា "​បើ​ប៉ះ​មិនសូវ​ជាប់​ទេ ទាល់តែ​អ៊ុត ទើប​ធានា​បាន​សុវត្ថិភាព។ សំបក​កង់​ថ្មីៗសោះ ធានា​ជាមួយ មុខ​ថ្ម​តូច​ស្រួចៗ មិន​ចង់បាន សូម​កុំ​ឱ្យ​​មាន ហេតុការណ៍​ដូច​ពេលព្រឹក​មិញ​នេះ​ទៀត​សម្រាប់​ថ្ងៃស្អែកទី​០៩​ សីហា ​ឆ្នាំ​២០១៦​បន្តទៀត។​

    ប៉ូលិស​រអ៊ូ​ថា ប្រសិនបើ​ប៉ូលិស​បើក​ដេញ​មុខសញ្ញា​បែក​កង់​បែបនេះ ច្បាស់​ជា​ស៊យ​។ មុខសញ្ញា​នឹង​រត់​បាត់​ដោយ​ស្រួល!៕

adverise with khmeread

មតិយោបល់