adverise with khmeread  ncs modified 20160118154858 maxw 640 imageversion default ar 160119024

Arsene Wenger៖ Walcott នឹង​បន្ត​លេង​ក្នុង​តំណែង​ខ្សែប្រយុទ្ធ​

    ​បើទោះបីជា Theo Walcott អះអាងថា​ខ្លួន​ចង់​លេង​ក្នុង​តំណែង​ផ្សេង​ក៏ដោយ ក៏​គ្រូបង្វឹក​លោក Arsene Wenger បាន​ប្តេជ្ញា​ថា លោក​នឹង​បន្ត​ដាក់​ឱ្យ កីឡាករ​រូបនេះ​បន្ត​លេង​ជា​ខ្សែ​ប្រ​យ​ទ្ធ​។​

​    ​Walcott បាន​ព្យាយាម​ច្រើន​ឆ្នាំ​ដើម្បី​ធ្វើ​ឲ្យ​លោក Wenger ជឿជាក់ថា ខ្លួន​អាចដឹកនាំ​តំបន់​ប្រយុទ្ធ​បាន ប៉ុន្តែ​កាលពី​សប្តាហ៍​មុន​កីឡាករ​រូបនេះ​បាន​និយាយថា ខ្លួន​ចង់​លេង​នៅ​ខ្សែបម្រើ​ស្លាប​ស្តាំ​វិញ​។​

​    ​Wenger វ័យ​២៧​ឆ្នាំ​បានចាប់ផ្តើម​លេង​ជា​ខ្សែប្រយុទ្ធ​អំឡុងពេល Arsenal  យកឈ្នះ​ក្រុម Viking កាលពី​ថ្ងៃ​សុក្រ ។ លោក Wenger និយាយថា “​ខ្ញុំ​ជឿថា Walcott មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​ខ្សែប្រយុទ្ធ​ឆ្នើម​។ គាត់​មាន សមត្ថភាព​រត់​។ គាត់​ជា​កីឡាករ ឆ្លាត​វៃ និង​ជា​អ្នក​បញ្ចប់​ដ៏​ល្អ​”៕

adverise with khmeread

មតិយោបល់