adverise with khmeread 1

កាប់ឥតញញើត! យកកណ្តៀវកាប់បុរសម្នាក់របួសក្បាលគួរឱ្យខ្លាច

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ​កាប់​មួយ​កណ្តៀវ​របួស​នៅ​ថ្ងៃទី​០៨​ សីហា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់​នៅ​ចំណុច​ភូមិ​អូរ​រំចេក​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ​ សាង ​ប្រុស​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​ទី​លំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ ដុល​ ដេ​ត​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ​ (​ឃាត់ខ្លួន​) ​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​ខាងលើ​ឈ្មោះ​ សាង គីម​ស៊ីញ ភេទ​ប្រុស កំពុង​ជិះ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង​មកដល់ ម្ដុំ​មុខផ្ទះ​ឈ្មោះ ​អុល ក៏​ស្រាប់តែ​មានឈ្មោះ​ មិត្ត និ​ត គប់​ដុំ​ដី​សំដៅ​ឈ្មោះ ​គីម ស៊ីញ។​

    ភ្លាមនោះ​ឈ្មោះ មិត្ត​ និ​ត និង​ឈ្មោះ​ ចាន់ ​សិត បាន​ឈ្លោះប្រកែក​វាយតប់​គ្នា​ជាមួយ​ឈ្មោះ គីម​ ស៊ី​ញ។ ពេល​ឃើញ​ដូច្នេះ​មានឈ្មោះ​សា ​ប្រុស ត្រូវជា​ប្អូនប្រុស​ឈ្មោះ​ គីម ស៊ី​ញ ​បាន​ចូល​ឃាត់​ស្រាប់តែ​ឈ្មោះ​ មិត្ត​ និ​ត មក​ប្រតាយប្រតប់​ជាមួយ​ឈ្មោះ សាង​ ប្រុស ​ពេលនោះ មានឈ្មោះ​ ដុល​ដេ​ត ​កាន់​កណ្ដៀវ​ខ្វាង កាប់​ចំក្បាល ឈ្មោះ​ សាង ប្រុស​ចំនួន​១​កណ្ដៀវ បណ្ដាល​ឱ្យរបួស​ហូរឈាម។​

    ពេល​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម​ប៉ូលិស​ប៉ុស្ដិ៍​ស្វាយ ប្រទាល​បាន​ដល់​កន្លែង កើតហេតុ អន្ដរាគមន៍​និង​បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ​ ដុល​ ដេ​ត។ ​ចំណែក​ជនរងគ្រោះ​បាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ករណី​ខាងលើនេះ កំពុង​បន្ត​ចាត់​តាម​នីតិវិធី៕


 

adverise with khmeread

មតិយោបល់