adverise with khmeread 2

ហេតុតែផ្តាច់គ្រឿងស្រវឹងមិនបាន! បុរសម្នាក់ជិះឡានទាំងស្រវឹងបុកមនុស្ស ៤ នាក់

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​ម៉ូតូ ​និង​រថយន្ត​នៅវេលា​ម៉ោង​៤ និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​០៨​ សីហា ​ឆ្នាំ​២០១៦​ លើផ្លូវ​លេខ២០B ភូមិ​កំពង់ទួល ឃុំ​អន្លង់​​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ប​ណ្តា​ល​ឱ្យ​របួស​៤​នាក់។​

    ប៉ូលិស​និយាយថា ភាគី​រថយន្ត​ម៉ាក​កូរ៉េ​ ពណ៌​ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ ​2D.0759 បើកបរ​ដោយ​ឈ្មោះ​ ឈួ តិក​ហួ ភេទ​ប្រុស ​អាយុ៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់​​ ឃុំ​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល បើកបរ​ក្នុងទិសដៅ​ពី​កំពង់ទួល​​មក តាខ្មៅ​ពី​លិច​មក​កើត។​

    លុះ​បើក​មកដល់​ចំណុច​ខាងលើ ក៏​បុក​ម៉ូតូ​ម៉ាក​សង់​ C១២៥ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1CM.2859 ​បើកបរ​ដោយ​ឈ្មោះ ​ឌី សាវឿន​ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ​អ្នក​រួមដំណើរ​៣​នាក់ គឺទី​១-​ឈ្មោះ ​សុខ សោភា ​ភេទ​ស្រី ​អាយុ​៤១​ឆ្នាំ (​របួសធ្ងន់​)​ ត្រូវជា​ប្រពន្ធ​អ្នកបើកបរ​, ទី២-​ឈ្មោះ ​សុខ សោ​ភ័​ណ្ឌ​ ភេទ​ស្រី ​អាយុ​៣៥​ឆ្នាំ (​របួសធ្ងន់​) ​ត្រូវជា​ប្អូន​, ទី៣-​ឈ្មោះ​ វឿន វិ​សិទ្ធ ​ភេទ​ប្រុស​ ​អាយុ​១​ឆ្នាំ ត្រូវជា​កូន​អ្នកបើកបរ​ម៉ូតូ អ្នក​ទាំង​០៤​នាក់​មាន​ទី​លំ​នៅ​ភូមិ​ឈើ​នាង​ ឃុំ​គោក​ត្រប់​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល បើកបរ​ក្នុងទិសដៅ​ពី​រោង​​ចក្រ​ទឹកថ្លា​មក​ភូមិ​ឈើ​នាង (​ស្រប​ទិស​គ្នា​ជាមួយរថយន្តខាងលើ)​ ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេញ​ភ្នំពេញ​។​

    ចំណែក​ម៉ូតូ​ និង​រថយន្ត ​ត្រូវបាន​យកមក​រក្សាទុក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​។ ​ចំពោះ​អ្នកបើកបរ​រថយន្ត​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ក្នុង​កំរិត​ជាតិ​អាល់កុល 0.88mg/l និង​បាន​នាំមក​សាកសួរ​នៅ​អធិការដ្ឋាន​៕

ជនរងគ្រោះ

អ្នកបើកបររថយន្ត

adverise with khmeread

មតិយោបល់