adverise with khmeread  3001634

អ្នកចាំទី Wojciech Szczesny នឹង​ចូលរួម​ជាមួយ​ក្លឹប Roma ក្នុង​កិច្ចសន្យាខ្ចី​ជើង​

​    ​កីឡាករ Wojciech Szczesny អ្នកចាំទី​ក្លឹប Arsenal បានសម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្លឹប Roma នៅ​ក្របខណ្ឌ​អ៊ីតាលី Serie A ជាថ្មី​ម្តងទៀត ក្នុង​កិច្ចសន្យាខ្ចី​ជើង​មួយ​រដូវ​កាល​ទៀត​។ 

​    ​Wojciech វ័យ​២៦​ឆ្នាំ​រូបនេះ​បាន​ជួយ​ក្រុម​ប៉ូឡូញ​ឡើងដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ Euro 2016 ប៉ុន្តែ​នៅតែ​ត្រូវបាន​គេ​ដាក់​ក្នុង​ជម្រើស​បន្ទាប់ពី​កីឡាករ Petr Cech នៅ Arsenal។ 

​    ​អ្នកចាំទី​សញ្ជាតិ​ប៉ូឡូញ​រូបនេះ​បាន​និយាយថា “​ខ្ញុំ​រីករាយ​មែនទែន​។ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​កាលពី​រដូវ​កាល​មុន ខ្ញុំ​អាច​នឹង​ត្រឡប់មកវិញ ហើយ​ខ្ញុំ​រីករាយ​ដែល​គ្រូបង្វឹក​ត្រូវការ​ខ្ញុំ​”​។ “ខ្ញុំ​សង្ឃឹមថា អាចធ្វើ​ឲ្យ​ប្រសើរឡើង​ជុំវិញ​អ្វីដែល​យើង​បានធ្វើ​កាលពី​រដូវ​កាល​មុន​”៕

adverise with khmeread

មតិយោបល់